Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន មិនបានដាក់លក្ខខណ្ឌអ្វីទាំងអស់ សម្រាប់ការចាប់ផ្តើមកិច្ចចរចាឡើងវិញជាមួយ រុស្ស៊ី

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បាននិយាយអំពីជំហររបស់រដ្ឋាភិបាលទីក្រុង កៀវ លើដំណើរការចរចាជាមួយរុស្ស៊ី។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba

ក្នុងសន្និសីទសារព័ត៌មាននៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនាទីក្រុង Davos នៃប្រទេសស្វីស លោកបានធានាថា “យើងមិនបានដាក់លក្ខខណ្ឌជាមុននោះទេ សម្រាប់ការចាប់ផ្តើមកិច្ចចរចាការទូតជាមួយរុស្ស៊ីឡើងវិញ”។

អ្នកការទូតរូបនេះអះអាងថា វាពិតជាប៉ះពាល់ផ្លូវចិត្តសម្រាប់អ៊ុយក្រែន ក្នុងការអង្គុយនៅតុចរចាជាមួយទីក្រុងមូស្គូ ប៉ុន្តែយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីគ្រប់គ្រងអារម្មណ៍របស់យើង ប្រសិនបើរឿងនេះនឹងជួយនាំមកនូវសន្តិភាព និងស្តារបូរណភាពទឹកដីរបស់ប្រទេសឡើងវិញ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky

មុននេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក៏បាននិយាយដែរថា លោកត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin ដើម្បីពិភាក្សាអំពីបញ្ហានៃការបញ្ឈប់អរិភាព។

ចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈមក រុស្ស៊ីបាននិងកំពុងបន្តប្រតិបត្តិការយោធាពិសេសមួយ ដើម្បីធ្វើឲ្យអ៊ុយក្រែនលុបបំបាត់លទ្ធិណាស៊ីនិយម និងភាពគ្មានយោធា។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន

លោក វ្ល៉ាឌីមៀរ ពូទីន បានហៅគោលដៅរបស់ខ្លួនថាជា “ការការពារប្រជាជន ដែលរងគ្រោះក្នុងអំពើប្រល័យពូជសាសន៍ដោយទីក្រុង កៀវ អស់រយៈពេលប្រាំបីឆ្នាំ”។

យោងតាមក្រសួងការពារជាតិរុស្ស៊ី, កងកម្លាំងប្រដាប់អាវុធបានបំពេញភារកិច្ចសំខាន់ៗនៃដំណាក់កាលទីមួយរួចហើយ ដោយពួកគេបានកាត់បន្ថយសក្តានុពលប្រយុទ្ធរបស់អ៊ុយក្រែនយ៉ាងសំខាន់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CMIO

ចុចអាន៖ ២សំណួរ ស្ថានទូតរុស្ស៊ី ឆ្លើយច្បាស់ៗ លែងទុកឲ្យឆ្ងល់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម