ព័ត៌មានអន្ដរជាតិ
សភារុស្ស៊ី អនុម័តច្បាប់ លុបចោលដែនកំណត់អាយុ រើសទាហាន
សភារុស្ស៊ីបានអនុម័តច្បាប់ លុបចោលដែនកំណត់អាយុ សម្រាប់អ្នកចុះឈ្មោះចូលបម្រើកងទ័ព ដែលនេះជាសញ្ញាមួយថា ទីក្រុងមូស្គូអាចនឹងជ្រើសរើសទាហានបន្ថែមទៀត សម្រាប់យុទ្ធនាការយោធារបស់ខ្លួននៅប្រទេសអ៊ុយក្រែន។
នៅក្រោមច្បាប់បច្ចុប្បន្ន ជនជាតិរុស្ស៊ីដែលមានអាយុពី ១៨ ដល់ ៤០ ឆ្នាំ និងជនបរទេសដែលមានអាយុពី ១៨ ដល់ ៣០ ឆ្នាំ មានសិទ្ធិចុះហត្ថលេខាលើកិច្ចសន្យាសេវាកម្មយោធាដំបូងរបស់ពួកគេ។
សភាជាន់ទាប និងជាន់ខ្ពស់បានគាំទ្រសេចក្តីព្រាងច្បាប់នេះ ហើយនឹងត្រូវបញ្ជូនទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ដើម្បីចុះហត្ថលេខាឲ្យក្លាយទៅជាច្បាប់ពេញលេញ។
នៅពេលក្លាយទៅជាច្បាប់ពេញលេញ នោះមានន័យថា រុស្ស៊ី អាចជ្រើសរើសជនជាតិរបស់ខ្លួនឲ្យចូលបម្រើទាហានទោះមានអាយុលើស៤០ឆ្នាំ និងជ្រើសរើសជនបរទេស ទោះមានអាយុលើស ៣០ឆ្នាំក៏ដោយ។
រុស្ស៊ី បានប្រកាសអំពីការស្លាប់ទាហានជាង ១០០០ នាក់ ចាប់តាំងពីខ្លួនវាយលុកអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈ។ ទីក្រុងមូស្គូបានពណ៌នាការលុកលុយនេះថាជា “ប្រតិបត្តិការយោធាពិសេស” ក្នុងគោលបំណង លុបបំបាត់លទ្ធិណាស៊ីនិយម និងភាពគ្មានយោធារបស់អ៊ុយក្រែន ហើយសន្យា បន្តប្រយុទ្ធរហូតដល់គោលដៅ បានសម្រេច។
ប្រធានសភាលោក Viacheslav Volodin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងត្រូវពង្រឹងកងកម្លាំងប្រដាប់អាវុធ ជួយក្រសួងការពារជាតិ”។ លោកបន្ថែមថា “អគ្គមេបញ្ជាការកំពូលរបស់យើង កំពុងធ្វើគ្រប់យ៉ាងដើម្បីធានាថា កងទ័ពឈ្នះនិងបង្កើនប្រសិទ្ធភាពរបស់ខ្លួន”។
ការសម្រេចចិត្តរបស់សភារុស្ស៊ី កើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu បានច្រានចោលការកំណត់ពេលសម្រាប់បញ្ចប់ប្រតិបត្តិការយោធានៅអ៊ុយក្រែន ហើយបានសង្កត់ធ្ងន់ថា ខ្លួននឹងបន្តរហូតដល់គោលដៅទាំងអស់បានសម្រេច។
អាជ្ញាធររុស្ស៊ីនិយាយថា មានតែទាហានកិច្ចសន្យាស្ម័គ្រចិត្តប៉ុណ្ណោះ ដែលត្រូវបានបញ្ជូនទៅប្រយុទ្ធនៅអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ អ៊ុយក្រែន មិនបានដាក់លក្ខខណ្ឌអ្វីទាំងអស់ សម្រាប់ការចាប់ផ្តើមកិច្ចចរចាឡើងវិញជាមួយ រុស្ស៊ី
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់