ព័ត៌មានអន្ដរជាតិ
កុមារដែលស្លាប់នៅរដ្ឋ តិចសាស់ សុទ្ធតែមានអាយុក្រោម ១១ឆ្នាំ រៀនថ្នាក់ទី៤ ទាំងអស់
ក្មេងៗទាំងអស់ដែលស្លាប់ ក្នុងការបាញ់សម្លាប់រង្គាលនៅរដ្ឋតិចសាស់ កាលពីថ្ងៃអង្គារទី២៤ខែឧសភា គឺជាសិស្សរៀនថ្នាក់ទី៤ទាំងអស់។

ខ្មាន់កាំភ្លើងឈ្មោះ Salvador Ramos បានបាញ់សម្លាប់ពួកគេជាមួយនឹងកាំភ្លើង AR-15 ដែលគាត់បានទិញដោយស្របច្បាប់ នៅថ្ងៃខួបកំណើតគម្រប់អាយុ ១៨ឆ្នាំ។
សិស្សចំនួន១៩នាក់និងគ្រូបង្រៀន២នាក់ ត្រូវបាន Ramos បាញ់សម្លាប់នៅឯសាលាបឋមសិក្សា Robb ក្នុងទីក្រុង Uvalde នៃរដ្ឋតិចសាស់។

បន្ថែមពីលើអ្នកដែលស្លាប់ កុមារជាច្រើននាក់ទៀតត្រូវបានគេរាយការណ៍ថា រងរបួសក្នុងការវាយប្រហារ។
នាយកដ្ឋានសុវត្ថិភាពសាធារណៈរដ្ឋតិចសាស់ បានឲ្យដឹងកាលពីថ្ងៃពុធថា ជនរងគ្រោះម្នាក់ៗដែលសុទ្ធតែមានអាយុក្រោម១១ឆ្នាំ ត្រូវបានសម្លាប់នៅក្នុងបន្ទប់រៀនតែមួយ។ ពេលនេះ អាជ្ញាធរនៅតែបន្តវាយតម្លៃអំពីស្ថានភាព និងកំណត់អត្តសញ្ញាណជនរងគ្រោះទាំងអស់។

ក្នុងចំណោមក្មេងទាំង១៩នាក់ដែលត្រូវគេសម្លាប់ មកទល់ពេលនេះ មាន១៧នាក់ហើយ ដែលត្រូវបានបង្ហាញឈ្មោះ។
ក្មេងជំទង់ជាខ្មាន់កាំភ្លើង ត្រូវគេរៀបរាប់ថា ជាមនុស្សឯកោចូលចិត្តធ្វើបាបខ្លួនឯង ហើយតែងតែត្រូវបានគេមាក់ងាយដោយសារតែសម្លៀកបំពាក់របស់គាត់ ប៉ុន្តែក្រោយមកគាត់ សន្សំប្រាក់បានជិត ៥០០០ ដុល្លារដើម្បីទិញកាំភ្លើង AR-15 ចំនួនពីរដើម និងគ្រាប់ចំនួនបីរយគ្រាប់ បន្ទាប់ពីថ្ងៃខួបកំណើត កាលពីសប្តាហ៍មុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ តាមពិត ខ្មាន់កាំភ្លើងបង្ហោះ Facebook ៣ដងហើយ មុនបាញ់ប្រហារនៅ សាលាបឋមសិក្សារដ្ឋ តិចសាស់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ