ព័ត៌មានអន្ដរជាតិ
ឧត្តមសេនីយចូលនិវត្តន៍របស់ រុស្ស៊ី រិះគន់លោក ពូទីន ចំពោះសង្គ្រាម អ៊ុយក្រែន
ឧត្តមសេនីយចូលនិវត្តន៍ម្នាក់របស់រុស្ស៊ីបានរិះគន់យ៉ាងចាស់ដៃដល់រដ្ឋបាលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដោយនិយាយថា ប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែនបានចាញ់ទាំងក្នុងសង្គ្រាមយុទ្ធសាស្ត្រ និងព័ត៌មាន ក៏ដូចជាបង្កឲ្យមានភាពឯកោជាប្រវត្តិសាស្ត្ររបស់ប្រទេសផងដែរ ។

ឧត្តមសេនីយ៍ឯកចូលនិវត្តន៍លោក Leonid Ivashov បាននិយាយនៅក្នុងបទសម្ភាសន៍តាមអ៊ីនធឺណិតជាមួយកាសែតល្បីឈ្មោះមួយកាលពីដើមខែនេះថា ការគណនាខុសដ៏ធំមួយត្រូវបានធ្វើឡើងនៅក្នុងដំណាក់កាលដំបូងនៃប្រតិបត្តិការយោធា ជាក់ស្តែងឥឡូវនេះវាកំពុងជាប់គាំង ។
លោក Ivashov បានបញ្ជាក់ទៀតថា រុស្ស៊ីបានចាញ់ក្នុងន័យភូមិសាស្រ្តនយោបាយរួចហើយ ហើយបានចាញ់ក្នុងសង្គ្រាមព័ត៌មាន និងផ្លូវចិត្តទៀតផងដែរ ។

ទន្ទឹមនោះលោកក៏បានបន្តរិះគន់រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu ផងដែរថា សាលាបណ្តុះបណ្តាលយោធារុស្ស៊ីតែងតែណែនាំកុំឲ្យមើលស្រាលសត្រូវ និងថែមទាំងឲ្យលោក ពូទីន គួរតែស្តាប់តាមដំបូន្មានរបស់អ្នកប្រឹក្សាដ៏ឈ្លាសវៃ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលជាង ៣ ខែមកហើយ បន្ទាប់ពីទីក្រុងមូស្កូបើកការវាយលុកលើទីក្រុងកៀវកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ប្រទេសលោកខាងលិច និងរុស្ស៊ី តឹងសរសៃ ក ដាក់គ្នាជុំវិញសង្គ្រាមព័ត៌មាន នៅ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ