Connect with us

ព័ត៌មានអន្ដរជាតិ

Twitter​ នឹង​​បង់​​​១៥០​​លាន​​ដុល្លារ​​​​​ចំពោះ​​ការ​​បំពាន​សុវត្ថិភាព​​-​ឯកជនភាព​ជា​មួយ​​អាមេរិក​

បានផុស

នៅ

ក្រុម​ហ៊ុន​បណ្តាញ​ទំនាក់​ទំនង​សង្គម Twitter បាន​យល់​ព្រម​បង់​ប្រាក់​ចំនួន​១៥០​លាន​ដុល្លារ​អាមេរិក​ដើម្បី​ដោះ​ស្រាយ​​ការ​ចោទ​ប្រកាន់​ពី​បទ​​ការ​ប្រើ​ប្រាស់​ព័ត៌មាន​ឯកជន​ខុស​ដូច​ជា​លេខ​ទូរសព្ទ​​ជា​ដើម​ដើម្បី​កំណត់​គោល​ដៅ​ផ្សាយ​ពាណិជ្ជកម្ម បន្ទាប់​ពី​ប្រាប់​អ្នក​ប្រើ​ប្រាស់​​ថា ព័ត៌មាន​ផ្ទាល់​ខ្លួន​នឹង​ប្រើ​​សម្រាប់​ហេតុ​ផល​សុវត្ថិភាពប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​ឯកសារ​តុលាការ​កាលពី​ថ្ងៃ​ពុធ ទី​២៥ ខែ​ឧសភា។

យោង​តាម​ឯកសារ​តុលាការ​បង្ហាញ​ថា ដំណោះ​ស្រាយ​របស់ Twitter ​គ្រប​ដណ្តប់​​ចំពោះ​ការ​ចោទ​ប្រកាន់​ថា ខ្លួន​​បាន​បំពាន​លើ​សុវត្ថិភាព និង​ឯកជន​ភាព​នៃ​ទិន្នន័យ​អ្នក​ប្រើ​ប្រាស់​ចន្លោះ​ខែ​ឧសភា ឆ្នាំ​២០១៣ និង​ខែ​កញ្ញា ឆ្នាំ​២០១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុម​ហ៊ុន​នឹង​បង់​ប្រាក់​ចំនួន​១៥០​លាន​ដុល្លារ​ជា​ផ្នែក​នៃ​ការ​ទូទាត់​ដែល​ត្រូវ​បាន​ប្រកាស​​ដោយ​ក្រសួង​យុត្តិធម៌​អាមេរិក និង​គណៈកម្មការ​ពាណិជ្ជកម្ម​សហព័ន្ធ (FTC)។ បន្ថែម​លើ​​ការ​ទូទាត់​​ជា​ប្រាក់ កិច្ច​ព្រម​ព្រៀង​ក៏​តម្រូវ​ឲ្យ Twitter កែ​លំអ​ចំពោះ​ការ​អនុវត្តច្បាប់​របស់​ខ្លួន​ផង​ដែរ។

ពាក្យ​បណ្តឹង​បាន​និយាយ​ថា ការ​បក​ស្រាយ​មិន​ត្រឹម​ត្រូវ​បាន​បំពាន​​ច្បាប់​គណៈកម្មការ​ពាណិជ្ជកម្ម​សហព័ន្ធ និង​ដំណោះស្រាយ​ឆ្នាំ​២០១១​ជា​មួយ​ទី​ភ្នាក់​ងារ។

ពាក្យ​បណ្តឹង​បាន​លើក​ឡើង​ថា ៖«ជា​ពិសេស ខណៈ​ពេល Twitter ​បង្ហាញ​​​អ្នក​ប្រើ​ប្រាស់​ថា ខ្លួន​​ប្រមូល​ទិន្នន័យផ្ទាល់​ខ្លួន​​មាន​លេខ​ទូរសព្ទ និង​​​អ៉ីមែល​​ដើម្បី​ប្រើ​សម្រាប់​សុវត្ថិភាព​គណនី​របស់​អ្នក​ប្រើ​ប្រាស់​ ប៉ុន្តែ Twitter ​មិន​បាន​ប្រាប់​ថា ខ្លួន​ក៏​ប្រើ​ប្រាស់​ព័ត៌មាន​ទំនាក់​ទំនង​​ដើម្បី​ជួយ​ដល់​អ្នក​ផ្សាយពាណិជ្ជកម្ម​​​នៅ​ក្នុង​ការ​ឈាន​ទៅ​ដល់​អតិថិជន​គោល​ឡើយ»។

នាយក​ប្រតិបត្តិ​ផ្នែក​ឯកជន​ភាព​របស់ Twitter លោក Damien Kieran បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា ៖«​នៅ​ក្នុង​ដំណោះ​ស្រាយ យើង​​បាន​តម្រឹម​​​​ជា​មួយ​ទី​ភ្នាក់​ងារ​អំពី​​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ប្រតិបត្តិការ និង​​ធ្វើ​ឲ្យ​កម្មវិធី​ល្អ​ប្រសើរ​ឡើង​ដើម្បី​ការពារ​សុវត្ថិភាព និង​ឯកជនភាព​របស់​អ្នក​ប្រើ​ប្រាស់»។

Twitter ជា​សេវាកម្ម​ឥត​គិត​ថ្លៃ​ដែល​រក​ប្រាក់​ចំណូល​ចម្បង​តាម​រយៈ​ការ​ផ្សាយ​ពាណិជ្ជកម្ម។ មហា​សេដ្ឋី​លោក Elon Musk ដែល​កំពុង​ទិញ Twitter ក្នុង​​តម្លៃ​៤៤​ប៊ីលាន​ដុល្លារ​អាមេរិក​បាន​រិះ​គន់​ពី​គំរូ​អាជីវកម្ម​ដែល​ជំរុញ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ និង​បាន​សន្យា​ធ្វើពិពិធកម្មប្រភពចំណូលរបស់វា។

មន្ត្រី​អាមេរិក​បាន​បង្ហាញ​ថា ក្នុង​ចំណោម​ប្រាក់​ចំណូល ៣.៤​ប៊ី​លាន​ដុល្លារ​អាមេរិក​ដែល​ Twitter រក​បាន​កាល​ពី​ឆ្នាំ​២០១៩ គឺ​ប្រហែល​ជា​៣​ប៊ីលាន​ដុល្លារ​បាន​មក​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម។ កាល​ពី​​ឆ្នាំ​២០២១ ក្រុម​ហ៊ុន​នេះ​រក​បាន​ប្រាក់​ចំណូល​បាន​ដល់​​៥​ប៊ីលាន​ដុល្លារ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ផលិត​ករភាពយន្តខ្នាត​ធំ​ដ៏​ល្បី​របស់​បរទេស​ ស្នើយក​ប្រទេស​កម្ពុជា ពិសេស​តំបន់​អង្គរវត្ត​ជា​ទីតាំង​ផលិតវិដេអូ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោល​ការ​ចុះផ្សាយ​​គណនី​ហ្វេសបុក​ម្នាក់​ថា អាជ្ញាធរ​កំពុង​កាន់កាប់​ដី​ធ្លី​ក្នុង​តំបន់​អភិរក្ស ភ្នំ១៥០០

ព័ត៌មានជាតិ៦ ម៉ោង មុន

នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​នារដូវក្តៅ

សុខភាព៦ ម៉ោង មុន

ម៉ាស៊ីន​លាង​ឈាម​ទំនើប​តម្លៃ​ជាង ១៦,០០០ដុល្លារ​ ត្រូវ​​ប្រគល់​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សកម្មជន​ប្រឆាំងថៃ​ប្តេជ្ញា​តតាំងប្រឆាំង​​នឹង​ច្បាប់​​​​កាស៊ីណូ និង​អាជីវកម្ម​កម្សន្ត​

បទល្មើសចោរកម្ម
សន្តិសុខសង្គម១៦ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ១៤ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហ្សេលេនស្គី ថា ពូទីន នឹងស្លាប់ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម