Connect with us

ព័ត៌មានអន្ដរជាតិ

ទារក ១១នាក់ ស្លាប់ក្នុងអគ្គិភ័យឆាបឆេះមន្ទីរពេទ្យទើបសម្ពោធនៅ សេណេហ្គាល់

បានផុស

នៅ

ទារកទើបនឹងកើតចំនួន ១១នាក់បានស្លាប់កាលពីយប់ថ្ងៃពុធទី២៥ខែឧសភា នៅពេលអគ្គិភ័យឆាបឆេះរាលដាលដល់បន្ទប់ដាក់ទារក នៃមន្ទីរពេទ្យទើបសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលថ្មីៗនេះ ក្នុងទីក្រុង Tivaouane ចម្ងាយជាង ១២០គីឡូម៉ែត្រ ភាគខាងកើតរដ្ឋធានី ដាកា របស់ប្រទេស សេណេហ្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានាធិបតី Macky Sall បាននិយាយនៅក្នុង Twitter ថា “ខ្ញុំតក់ស្លុត ដែលទទួលដំណឹងអំពីការស្លាប់ទារកចំនួន ១១ នាក់នៅក្នុងគ្រោះអគ្គិភ័យ ដែលបានកើតឡើងនៅក្នុងផ្នែកថែទាំទារកទើបនឹងកើត នៃមន្ទីរពេទ្យ Mme Abdou Aziz Sy Dabakh ក្នុងទីក្រុង Tivaouane”។

ទោះបីជាយ៉ាងណាក៏ដោយ ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ និង​មន្ត្រីក្នុង​តំបន់ ​មិន​អាច​ទាក់ទង​ ​សុំ​ការ​អត្ថាធិប្បាយ​ភ្លាមៗបាន​ទេ។

អ្នកនយោបាយសេណេហ្គាល់ឈ្មោះ Diop Sy បានអះអាងថា “អគ្គិភ័យនេះគឺបណ្តាលមកពី ការទុស្សេខ្សែភ្លើង ហើយភ្លើង​បាន​រាល​ដាល​យ៉ាង​ឆាប់​រហ័ស។ ទារកបីនាក់ត្រូវបានសង្គ្រោះ”។

គួរបញ្ជាក់ថា សោកនាដកម្មនៅ Tivaouane កើតឡើងបន្ទាប់ពីឧប្បត្តិហេតុជាច្រើនផ្សេងទៀតនៅឯគ្រឹះស្ថានសុខាភិបាលសាធារណៈ ក្នុងប្រទេសសេណេហ្គាល់។

នៅទីក្រុង Linguere ភាគខាងជើង កាលពីចុងខែមេសា អគ្គិភ័យបានឆាបឆេះនៅមន្ទីរពេទ្យមួយ ហើយទារកទើបនឹងកើតចំនួន ៤នាក់បានស្លាប់។ អភិបាល​ក្រុង​នោះ​បាន​លើក​ឡើង​ពី​បញ្ហា​អគ្គិសនី​ពាក់ព័ន្ធ​ម៉ាស៊ីន​ត្រជាក់ ​ក្នុង​បន្ទប់​សម្ភព។

ឧបទ្ទវហេតុកាលពីថ្ងៃពុធ ក៏កើតឡើងជាងមួយខែផងដែរ បន្ទាប់ពីប្រជាជាតិនេះ កាន់ទុក្ខចំពោះការស្លាប់របស់ស្ត្រីមានផ្ទៃពោះម្នាក់ ដែលរង់ចាំការវះកាត់តែគ្មានគ្រូពេទ្យណាអើពើ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ផ្ទុះឃ្លាំងស្តុកសារធាតុគីមីដ៏ខ្លាំងក្លានៅឥណ្ឌា សម្លាប់មនុស្ស ១២ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម