Connect with us

ព័ត៌មានអន្ដរជាតិ

ទូតរុស្ស៊ីប្រចាំកម្ពុជា ឆ្លើយបែបណាពាក់ព័ន្ធការព្យាយាមចូល ណាតូ របស់ស៊ុយអែត និងហ្វាំងឡង់

បានផុស

នៅ

ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៥ ខែឧសភា បានរៀបចំសន្និសីទសារព័ត៌មានមួយស្ដីពីស្ថានភាពវិវត្តថ្មីជុំវិញសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និសីទនោះដែរ កម្ពុជាថ្មី ក៏បានចោទជាសំណួរទៅកាន់ស្ថានទូតរុស្ស៊ីដែរថា នៅពេលដែលរុស្ស៊ីធ្វើសង្គ្រាមលុកលុយលើអ៊ុយក្រែន ហេតុផលមួយក្នុងចំណោមហេតុផលដែលបានលើកឡើងគឺតម្រូវការក្នុងការធ្វើឲ្យអ៊ុយក្រែនជាតំបន់គ្មានយោធា និងទប់ស្កាត់ការពង្រីកអង្គការណាតូនៅក្នុងមាត់ទ្វាររបស់ប្រទេស ។ ទោះយ៉ាងណាក៏ដោយ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហ្វាំងឡង់ និងស៊ុយអែត បានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូជាផ្លូវការ ដូច្នេះតើ​រុស្ស៊ី​នឹង​ឆ្លើយ​តប​នឹង​ប្រតិបត្តិការ​ដូច​នៅ​អ៊ុយក្រែន​ដែរ​ឬ​ទេ? តើ​វា​នឹង​ប៉ះពាល់​ដល់​រុស្ស៊ី​យ៉ាង​ណា បើប្រទេសទាំងពីរនេះ​ចូល​ជា​សម្ព័ន្ធ​ភាពណាតូ​ដោយ​ជោគជ័យ?

ស្ថានទូតរុស្ស៊ីបានឆ្លើយថា នៅថ្ងៃទី ១៦ ខែឧសភា ប្រទេសហ្វាំងឡង់ និងស៊ុយអែតបានធ្វើការសម្រេចចិត្តដើម្បីស្នើសុំសមាជិកភាពអង្គការណាតូ ។ វាគឺជាការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងគោលនយោបាយការបរទេសនៃប្រទេសទាំងនេះ ដែលប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពអស់ជាច្រើនទសវត្សរ៍មកហើយនោះ ។ រុស្ស៊ី​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា ជម្រើស​នៃ​មធ្យោបាយ​ធានា​សន្តិសុខ​ជាតិគឺជាកិច្ចការផ្ទៃក្នុងនៃប្រទេសណាមួយ ។

រុស្ស៊ីមិនមានបញ្ហាជាមួយរដ្ឋទាំងពីរនេះនោះទេ ដូច្នេះ​ហើយ​គ្មាន​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​ចំពោះ​រុស្ស៊ី​ទាក់​ទង​នឹង​ការ​ពង្រីក​អង្គការ​ណាតូ​ដល់​ប្រទេស​ទាំង​នេះ​ទេ ។ ប៉ុន្តែ​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​នៃ​សម្ព័ន្ធមិត្ត​ទៅកាន់​ទឹកដី​ទាំងនេះ​ពិតជា​នឹង​ជំរុញឲ្យមាន​ការឆ្លើយតប​ដ៏​សមស្រប​​ចំពោះ​ផ្នែកណាមួយរបស់​រុស្ស៊ី ។

វាច្បាស់ណាស់ថា គោលដៅរបស់ណាតូ គឺបន្តពង្រីកខ្លួនឆ្ពោះទៅរកព្រំដែននៃប្រទេសរុស្ស៊ី ក៏ដូចជាបង្កើតព្រំដែនមួយផ្សេងទៀតសម្រាប់ការគំរាមកំហែងផ្នែកយោធាដល់ប្រទេសរបស់យើង ។ ការចូលជាសមាជិកណាតូរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត នឹងធ្វើឲ្យខូចខាតយ៉ាងច្រើនដល់សន្តិសុខនៃអឺរ៉ុបខាងជើង និងអឺរ៉ុបទាំងមូល ។

នៅក្នុងទំនាក់ទំនងនេះដែរ ប្រទេសរបស់យើងនឹងត្រូវចាត់វិធានការឆ្លើយតបទាំងយោធា បច្ចេកទេស និងផ្សេងទៀត ដើម្បីទប់ស្កាត់ការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួនដែលកើតឡើងក្នុងបរិបទនេះ ។

ក្នុងន័យនេះ ភាគច្រើននឹងពឹងផ្អែកលើលក្ខខណ្ឌជាក់លាក់នៃការធ្វើសមាហរណកម្មរបស់ប្រទេសទាំងពីរទៅក្នុងសម្ព័ន្ធភាពអាត្លង់ទិកខាងជើង រួមទាំងការដាក់ពង្រាយប្រព័ន្ធវាយប្រហារយោធាប្រកបដោយសក្តានុពលរបស់ប្លុកនេះនៅលើទឹកដីរបស់ខ្លួន ។

ចំណែកប្រទេសហ្វាំងឡង់វិញ ការចូលរួមក្នុងអង្គការណាតូក៏នឹងជាការបំពានដោយផ្ទាល់នូវកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិរបស់ប្រទេសហ្វាំងឡង់ សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៤៧ សន្ធិសញ្ញារវាងរុស្ស៊ី និងហ្វាំងឡង់ ដោយផ្អែកលើទំនាក់ទំនងឆ្នាំ ១៩៩២ ។

ទោះក្នុងកាលៈទេសៈណាក៏ដោយ សមាជិកភាពរបស់អង្គការណាតូនឹងមិនពង្រឹងសន្តិសុខរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែតទេ ហើយវានឹងនាំឲ្យបាត់បង់អធិបតេយ្យភាពរបស់ខ្លួនក្នុងការសម្រេចចិត្តគោលនយោបាយការបរទេស ៕

អត្ថបទ ៖ ជីវ័ន្ត

ចុចអាន ៖ ណាតូ កំពុងធ្វើការជាមួយសម្ព័ន្ធមិត្តទាំង ៣០ ឲ្យយល់ព្រមលើសមាជិកភាព របស់ស៊ុយអែត និងហ្វាំងឡង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​អ៊ុយក្រែន​ចាប់​ផ្តើម​​អនុវត្ត​​​​​​កម្មវិធី​កេណ្ឌ​ទ័ព​​​​​ ខណៈ​រុស្ស៊ី​​ធ្លាប់​ធ្វើ​តាំងពី​២០២២​​

សេដ្ឋកិច្ច១២ នាទីutes មុន

សម្ដេចធិបតីលើកឡើងថា អត្រាទិញ-លក់ ផ្ទះមានការកើនឡើង

សេដ្ឋកិច្ច១៤ នាទីutes មុន

តំបន់សេដ្ឋកិច្ចពិសេសមួយទៀត គ្រោងបង្កើតនៅខេត្តព្រះសីហនុ

សុះ ម៉ាច
ជីវិតកម្សាន្ដ១៤ នាទីutes មុន

លោក សុះ ម៉ាច កោតសរសើរអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលចេះស្រលាញ់ អភិរក្ស និងលើកស្ទួយវិស័យសិល្ប:

ផ្លូវ ២៣០
សន្តិសុខសង្គម២០ នាទីutes មុន

អាជីវករលក់ដូរលើផ្លូវ ២៣០ ស្នើអាជ្ញាធរពិនិត្យលើបុគ្គលម្នាក់ដែលមានសិទ្ធិចាត់ចែងជួលផ្លូវសាធារណៈយកប្រយោជន៍ផ្ទាល់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម