ព័ត៌មានអន្ដរជាតិ
ចាប់សត្វចៀមមួយក្បាល ដាក់ពន្ធនាគារ ៣ឆ្នាំ ពីបទមនុស្សឃាត
សត្វចៀមមួយក្បាល ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ បន្ទាប់ពីសត្វចៀម ជល់ស្ត្រីម្នាក់រហូតដល់ស្លាប់។
ចៀមឈ្មោល បានជល់លោកស្រី Adhieu Chaping អាយុ ៤៥ ឆ្នាំ ចំទ្រូងជាច្រើនដង មុនពេលគាត់ស្លាប់កាលពីចុងសប្តាហ៍។
ជាការដាក់ទណ្ឌកម្ម សត្វចៀមនឹងត្រូវជាប់ពន្ធនាគារនៅជំរំយោធា បន្ទាប់ពីត្រូវបានកាត់ទោសដោយមេដឹកនាំប្រពៃណីនៅប្រទេស ស៊ូដង់ខាងត្បូង។
មេប៉ូលិសឈ្មោះ Elijah Mabor បានប្រាប់វិទ្យុ Eye Radio ថា “សត្វចៀមឈ្មោល បានជល់ចំឆ្អឹងជំនីរបស់ស្រ្តីម្នាក់ ហើយគាត់បានស្លាប់ភ្លាមៗ។ ដូច្នេះ នេះគឺជាអ្វី ដែលបានកើតឡើងនៅតំបន់ Rumbek East។ តួនាទីរបស់យើងជា ប៉ូលិសគឺត្រូវផ្តល់សុវត្ថិភាព។ សត្វចៀម ត្រូវបានចាប់ ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការឃុំឃាំងនៅប៉ុស្តិ៍ប៉ូលិស Maleng Agok Payam”។
ម្ចាស់ចៀម ត្រូវបានគេស្គាល់ឈ្មោះថា Duony Manyang Dhal។ បើតាមលោក Paul Adhong Majak មន្ត្រីជាន់ខ្ពស់ក្នុងតំបន់បានឲ្យដឹងថា ម្ចាស់ផ្ទះនិងក្រុមគ្រួសារជនរងគ្រោះ គឺមានទំនាក់ទំនងនិងជាអ្នកជិតខាងនឹងគ្នា។
គួរបញ្ជាក់ថា ករណីវាយប្រហារដោយសត្វចៀម ក៏ធ្លាប់កើតឡើងផងដែរក្នុងកសិដ្ឋានមួយ នៅសហរដ្ឋអាមេរិក។
លោកស្រី Kim Taylor ត្រូវបានសត្វចៀមវាយប្រហារ ពេលកំពុងធ្វើការនៅកសិដ្ឋាន Cultivate Care ក្នុងទីក្រុង Bolton រដ្ឋ Massachusetts៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ អភិបាលខេត្តកំពង់ឆ្នាំងគ្រោងពង្រីកការចិញ្ចឹមសត្វចៀមយកសាច់ផ្គត់ផ្គង់ទីផ្សារ និងទាក់ទាញទេសចរណ៍
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៦ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
សុខភាព១ សប្តាហ៍ ago
ឈ្វេងយល់ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ
-
នយោបាយ២ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ