ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ធ្វើសមយុទ្ធបាញ់អាវុធនុយក្លេអ៊ែរទ្រង់ទ្រាយធំ ព្រមានលោកខាងលិច (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបើកភ្លើងខៀវ ឲ្យធ្វើសមយុទ្ធបាញ់អាវុធនុយក្លេអ៊ែរទ្រង់ទ្រាយធំ ខណៈប្រទេសនេះ នៅតែបន្តបង្ហាញសាច់ដុំយោធារបស់ខ្លួន។

វីដេអូថ្មី បានបង្ហាញពីមីស៊ីលផ្លោងលឿនជាងសំឡេង កំពុងដឹកជញ្ជូនឆ្លងកាត់ព្រៃក្នុងតំបន់ Ivanovo ប៉ុន្មានថ្ងៃបន្ទាប់ពីលោក Dmitry Rogozin ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos អះអាងថា ប្រទេសនេះមានអាវុធនុយក្លេអ៊ែរថ្មីចំនួន ៥០គ្រាប់។
មីស៊ីល Yars និង Topol M គឺជាអាវុធដ៏សាហាវបំផុតរបស់រុស្ស៊ី ដោយមីស៊ីលទែម៉ូនុយក្លេអ៊ែ Yars វាយប្រហារគោលដៅក្នុងល្បឿន ២៤១៤០គីឡូម៉ែត្រក្នុងមួយម៉ោង និងផ្ទុកក្បាលគ្រាប់ចំនួន៦។

លោក Rogozin ថែមទាំងអះអាងថា រុស្ស៊ីនឹងដាក់ពង្រាយនុយក្លេអ៊ែរដែលមិនអាចបញ្ឈប់បានប្រភេទ Satan-2 ចំនួន៥០គ្រាប់ផងដែរ។ ដោយឡែក មីស៊ីល RS-28 Sarmat ទម្ងន់ ២០៨ តោន មានសមត្ថភាពវាយប្រហារគោលដៅក្នុងល្បឿនជិត ២៥៧៤៩គីឡូម៉ែត្រក្នុងមួយម៉ោង។ ដោយផ្ទុកក្បាលគ្រាប់ចំនួន១៥ វាមានសក្ដានុពលក្នុងការកម្ទេចចក្រភពអង់គ្លេស ដោយប្រើត្រឹមតែមួយគ្រាប់ប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី មិនបានបញ្ចេញព័ត៌មានលម្អិតអំពីសមយុទ្ធបាញ់នុយក្លេអ៊ែរ នេះទេ។

លោក ពូទីន បានចេញការគំរាមកំហែងផ្សេងៗ ប្រឆាំងនឹងលោកខាងលិចកាលពីសប្តាហ៍មុន នៅពេលលោកបានចាប់ផ្តើមដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ឆ្ពោះទៅព្រំដែនជាប់ប្រទេសហ្វាំងឡង់។
ទីក្រុងមូស្គូបានបញ្ជាក់យ៉ាងច្បាស់ថា ហ្វាំងឡង់ នឹងទទួលរងនូវផលវិបាកពីការចូលរួមជាមួយអង្គការណាតូ ដោយអះអាងថា រុស្ស៊ីអាចកម្ចាត់ហ្វាំងឡង់ក្នុងរយៈពេលត្រឹម១០វិនាទីប៉ុណ្ណោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ សភារុស្ស៊ី អនុម័តច្បាប់ លុបចោលដែនកំណត់អាយុ រើសទាហាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ