Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ មិន​គាំទ្រ​ឯករាជ្យភាព​តៃវ៉ាន់​ទេ ប៉ុន្តែ​នឹង​បន្ត​ពង្រីក​ទំនាក់ទំនង​ជាមួយទីក្រុង ​តៃប៉ិ (មានវីដេអូ)

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែឧសភាថា ទីក្រុងវ៉ាស៊ីនតោន មិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ទេ ប៉ុន្តែនឹងបន្តពង្រឹងទំនាក់ទំនងជាមួយកោះនេះ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken

លោក Blinken និយាយថា “យើងសូមប្រឆាំងនឹងសកម្មភាពឯកតោភាគី ចំពោះស្ថានភាពបច្ចុប្បន្នពីភាគីណាមួយ។ យើងមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ទេ ហើយយើងរំពឹងថា ភាពខ្វែងគំនិតគ្នាឆ្លងកាត់ច្រកសមុទ្រ នឹងត្រូវបានដោះស្រាយដោយមធ្យោបាយសន្តិវិធី។ យើងនឹងបន្តរក្សាការប្តេជ្ញាចិត្តរបស់យើង ក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់ ដើម្បីជួយតៃវ៉ាន់ក្នុងការរក្សាបាននូវសមត្ថភាពការពារខ្លួនឲ្យបានគ្រប់គ្រាន់”។

លោក Blinken ក៏បាននិយាយដែរថា “សហរដ្ឋអាមេរិកនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយតៃវ៉ាន់លើផលប្រយោជន៍រួម និងគុណតម្លៃជាច្រើនរបស់ខ្លួន ព្រមទាំងគាំទ្រការចូលរួមដ៏មានអត្ថន័យរបស់តៃវ៉ាន់នៅក្នុងសហគមន៍អន្តរជាតិ ធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅស្របតាមគោលនយោបាយចិនតែមួយរបស់យើងផងដែរ”។

លោក Blinken បន្តថា រដ្ឋបាលលោក Biden មិនស្វែងរកសង្រ្គាមត្រជាក់ជាមួយប្រទេសចិនទេ ប៉ុន្តែចង់ឲ្យទីក្រុងប៉េកាំង ប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ។ ទីក្រុង​វ៉ាស៊ីនតោន​មើល​ឃើញ​ទីក្រុង​ប៉េកាំង​ថា​ជា​បញ្ហា​ប្រឈម​រយៈពេល​វែង។

តាមសម្តីលោក Blinken, អាមេរិកមិនស្វែងរកជម្លោះ ឬសង្រ្គាមត្រជាក់ថ្មីឡើយ។ ផ្ទុយទៅវិញ អាមេរិកប្តេជ្ញាចិត្តដើម្បីចៀសវាងរឿងទាំងពីរនេះ។ ប៉ុន្តែអាមេរិក នឹងការពារ ហើយពង្រឹងច្បាប់អន្តរជាតិ កិច្ចព្រមព្រៀង គោលការណ៍ និងស្ថាប័នដែលរក្សាសន្តិភាព និងសន្តិសុខ ការពារសិទ្ធិបុគ្គល និងប្រជាជាតិអធិបតេយ្យ ហើយព្យាយាមធ្វើរឿងឲ្យប្រទេសទាំងអស់ រួមទាំងសហរដ្ឋអាមេរិក និងចិនផងដែរអាច រួមរស់ និងសហការគ្នា។

គួរបញ្ជាក់ថា អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិករូបនេះ បានប្រើសុន្ទរកថារបស់គាត់នៅសកលវិទ្យាល័យ George Washington ដើម្បីពន្យល់ពីគោលនយោបាយដែលមានស្រាប់ ជាជាងការបង្ហាញពីទិសដៅថ្មីដ៏រឹងមាំណាមួយចំពោះប្រទេសចិន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ លោក Biden ប្តេជ្ញាឆ្លើយតបផ្នែកយោធា បើ ចិន លុកលុយ តៃវ៉ាន់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៣ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម១១ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១២ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម