Connect with us

ព័ត៌មានអន្ដរជាតិ

២ប្រទេស វេតូ មិនឲ្យក្រុមប្រឹក្សាសន្តិសុខ UN ដាក់ទណ្ឌកម្មថ្មី លើកូរ៉េខាងជើង

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែឧសភា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបរាជ័យក្នុងការអនុម័តទណ្ឌកម្មថ្មីដែលគាំទ្រដោយសហរដ្ឋអាមេរិកលើប្រទេសកូរ៉េខាងជើង ដោយសារតែមានការប្រឆាំងពីប្រទេសចិននិងរុស្ស៊ី។

សមាជិក ១៣ ប្រទេសផ្សេងទៀតរបស់ក្រុមប្រឹក្សានេះ បានបោះឆ្នោតគាំទ្រការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មី ដើម្បីឆ្លើយតបទៅនឹងការបាញ់សាកល្បងមីស៊ីលផ្លោង និងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ ប៉ុន្តែ​ឋានៈ​របស់​ចិន និង​រុស្ស៊ី​ជា​សមាជិក​ក្រុមប្រឹក្សា​អចិន្ត្រៃយ៍​មាន​ន័យ​ថា ការ​ប្រឆាំង​របស់​ពួកគេ ​គឺជា​សិទ្ធិ​វេតូ​ដ៏​មាន​ប្រសិទ្ធភាព ចំពោះពង្រាងសេចក្តីសម្រេច​នេះ។

ការបោះឆ្នោត បានកើតឡើងមួយថ្ងៃ បន្ទាប់ពីកូរ៉េខាងជើង ធ្វើតេស្តមីស៊ីលផ្លោងជាបន្តបន្ទាប់ រួមទាំងមីស៊ីលឆ្លងទ្វីប (ICBM) ទំនើបបំផុតរបស់ខ្លួនផងដែរ។

ប្រទេសកូរ៉េខាងជើង ត្រូវបានហាមឃាត់មិនឲ្យធ្វើតេស្តមីស៊ីលផ្លោង និងនុយក្លេអ៊ែរ ក្រោមសេចក្តីសម្រេចជាបន្តបន្ទាប់របស់ក្រុមប្រឹក្សា UN ប៉ុន្តែក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ទីក្រុងព្យុងយ៉ាង បានធ្វើការសាកល្បងជាច្រើនដង ផ្គើនសហគមន៍អន្តរជាតិ។

ទណ្ឌកម្មដែលបានដាក់ក្នុងសេចក្តីព្រាងអត្ថបទនេះ នឹងកំណត់គោលដៅលើថ្នាំជក់របស់កូរ៉េខាងជើង ក៏ដូចជាឥន្ធនៈរ៉ែ ប្រេងរ៉ែ និងផលិតផលបានមកពីការបិតផ្សេងៗផងដែរ។

ក្រុមប្រឹក្សាបានព្រមានអំពីវិធានការសំខាន់បន្ថែមទៀត បើកូរ៉េខាងជើងបាញ់មីស៊ីលឆ្លងទ្វីបបន្តទៀត ឬការបាញ់បង្ហោះផ្សេងៗដែលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីលផ្លោង ឬបច្ចេកវិទ្យាដែលមានសមត្ថភាពអាចបាញ់បានចម្ងាយឆ្ងាយ ឬការធ្វើតេស្តនុយក្លេអ៊ែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ AA

ចុចអាន៖ ថ្ងៃនេះ UN នឹងបោះឆ្នោតជំរុញ អាមេរិក ដាក់ទណ្ឌកម្មលើ កូរ៉េខាងជើង បន្ថែមទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុះ ម៉ាច លះបង់ងារជាឯកឧត្តម ព្រោះមនសិការស្រលាញ់ការពារថែរក្សាសិល្ប:

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​ស្ទើរ​តែ​អស់​​របស់​ខ្លួន

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម