ព័ត៌មានអន្ដរជាតិ
អ្នកជំងឺបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់៨នាក់ជួបហេតុការណ៍ផ្ទុះបំពង់អុកស៊ីហ្សែន ស្លាប់ទាំងអស់
មនុស្សចំនួន៨នាក់ត្រូវបានសម្លាប់ក្នុងការផ្ទុះនៅឯមន្ទីរពេទ្យមួយដោយជនរងគ្រោះទាំងនោះត្រូវបានគេគិតថាជាអ្នកជំងឺនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។

ឧប្បត្តិហេតុដ៏សាហាវនេះបានកើតឡើងនៅពេលព្រឹកព្រលឹមក្នុងមន្ទីរពេទ្យឯកជនមួយនៃប្រទេសទួរគីហើយគេអះអាងថា វាបង្កឡើងដោយការផ្ទុះបំពង់អុកស៊ីហ្សែន។
អគ្គិភ័យបានឆាបឆេះបន្ទាប់ពីការផ្ទុះនេះដែលក៏បានបណ្តាលឲ្យមនុស្សមួយចំនួនរងរបួសផងដែរក្នុងខេត្ត Gaziantep ភាគអាគ្នេយ៍ប្រទេសទួរគី។

សេវាសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុនៅឯមន្ទីរពេទ្យ SANKO University។
ឧប្បត្តិហេតុស្រដៀងគ្នានេះបានកើតឡើងក្នុងឆ្នាំ២០១៨នៅពេលដែលអណ្តាតភ្លើងបានឆាបឆេះផ្នែកខាងមុខនៃមន្ទីរពេទ្យក្រុង Taksim Ilk Yardim ក្នុងសង្កាត់ Gaziosmanpasa នៃទីក្រុងនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ទួរគីប្រាប់ឲ្យបារាំងដកបន្ទុកដែលបង្កឡើងដោយលោក Macron ឆាប់ៗ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?