Connect with us

ព័ត៌មានអន្ដរជាតិ

អាវុធ​​​​ក្លាយ​​ជា​មូលហេតុ​​ឈាន​​មុខ​​គេ​​ក្នុង​​​ការ​​ស្លាប់​កុមារ​​នៅ​​អាមេរិក

បានផុស

នៅ

អាវុធ​​បាន​នាំ​មុខ​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​សម្រាប់​​មូល​ហេតុ​​នៃ​​ការ​ស្លាប់​មនុស្ស​វ័យ​ក្មេង​នៅ​សហរដ្ឋ​អាមេរិក។ ទិន្នន័យ​ផ្លូវ​ការ​បង្ហាញ​ថា ​ការ​កើន​ឡើង​​យ៉ាង​ខ្លាំង​នៃ​ឃាតកម្ម​​​ពាក់​ព័ន្ធ​​នឹង​អាវុធ​ដូច​ជា​ការ​បាញ់​ប្រហារ​សម្លាប់​កុមារ​១៩​នាក់​នៅ​​សាលា​រៀន Texas ជា​ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​រួម​ កុមារ និង​ក្មេង​ជំទង់​ចំនួន​៤៣៦៨​នាក់​ដែល​មាន​អាយុ​រហូត​ដល់​១៩​ឆ្នាំ​បាន​ស្លាប់​ដោយសារ​អាវុធ​ក្នុង​ឆ្នាំ​២០២០ ​ដែល​​អត្រា​ជា​មធ្យម​​៥.៤​នាក់​ក្នុង​ចំណោម​១០​ម៉ឺន​នាក់​​​ដែល​បង្ហាញ​ដោយ​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ (CDC)​ របស់​អាមេរិក។ ឃាតកម្ម​បាន​កើត​មាន​ឡើងជិត​២​ភាគ​៣​នៃ​ការ​ស្លាប់​ដោយ​សារ​កាំភ្លើង។

បើ​ប្រៀប​ធៀប​គ្នា ​ការ​ស្លាប់​ចំនួន​៤០៣៦​នាក់​ពាក់​ព័ន្ធ​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​ពី​មុន​ជា​មូល​ហេតុ​ឈាន​មុខ​គេ​ក្នុង​ចំណោម​ការ​ស្លាប់​ក្រុម​មនុស្ស​​អាយុ​នេះ។

ចំនួន​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ​​ដោយសារ​វិធាន​ការ​សុវត្ថិភាព​ចរាចរណ៍​កាន់​តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ក្នុង​រយៈ​ប៉ុន្មាន​ទសវត្សរ៍​កន្លង​ទៅ​ ខណៈ​ការ​ស្លាប់​ពាក់​ព័ន្ធ​នឹង​អាវុធ​បាន​កើន​ឡើង។

ការ​រក​ឃើញ​ត្រូវ​បាន​បង្ហាញ​ក្នុង​លិខិត​មួយ​ច្បាប់​ទៅ​កាន់ទិនានុប្បវត្តិវេជ្ជសាស្ត្រ​អង់គ្លេស (NEJM) កាល​ពី​សប្តាហ៍​មុន​ថា បន្ទាត់​និន្នាការបាន​ឆ្លង​ក្នុង​ឆ្នាំ​២០២០ ដែល​ជា​ឆ្នាំ​ចុង​ក្រោយ​បង្អស់​សម្រាប់​ទិន្នន័យ​ដែល​អាច​រក​បាន។

អ្នក​សរសេរ​លិខិត​នោះ​បាន​កត់​សំគាល់​​​ថា ​ទិន្នន័យ​ថ្មី​គឺ​ស្រប​ជា​មួយ​នឹង​ភស្តុតាង​ផ្សេង​ទៀត​ដែល​ហិង្សា​អាវុធ​បាន​កើន​ឡើង​អំឡុង​ពេល​ការ​រាត​ត្បាត​ដោយ​ជំងឺ​កូវីដ-១៩ ​ដែល​មិន​មែន​ជា​ហេតុ​ផល​ច្បាស់​លាស់​ទេ ប៉ុន្តែ​​ក៏​មិន​អាច​​​សន្មត់​ថា ​វា​នឹង​ល្អ​ប្រសើរ​វិញ​ដែរ ក្រោយ​វិបត្តិ​កូវីដ-១៩។

ទិន្នន័យ​​របស់ CDC ​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​ថ្មី​បង្ហាញ​ថា  ជិត​៣០​%​នៃ​ការ​ស្លាប់​​គឺ​ឃាតកម្ម ជាង​៣%​គឺ​ដោយ​អចេតនា និង​២%​ដោយ​​ចេតនា​មិន​ច្បាស់​លាស់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៦ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម