ព័ត៌មានអន្ដរជាតិ
គ្រាន់តែបើកវិទ្យុប៉ះចំប៉ុស្តិ៍អាមេរិក អ្នកនេសាទកូរ៉េខាងជើងម្នាក់ត្រូវប្រហារជីវិត
អ្នកនេសាទកូរ៉េខាងជើងម្នាក់ត្រូវបានប្រហារជីវិតបន្ទាប់ពីគាត់សារភាពថា បានបើកវិទ្យុប៉ះចំប៉ុស្តិ៍បរទេសខណៈពេលនៅឯសមុទ្រ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកបើកទូករូបនេះត្រូវបានកាត់ទោសប្រហារជីវិតបន្ទាប់ពីគាត់និយាយថា គាត់បានស្តាប់វិទ្យុដែលប្រទេសនេះដាក់បម្រាមរយៈពេល១៥ឆ្នាំមកហើយ។
ក្នុងវ័យ៤០ឆ្នាំប្លាយ អ្នកបើកទូកឈ្មោះ Choi បានស្តាប់ការផ្សាយនិងកម្មវិធីប៉ុស្តិ៍វិទ្យុបរទេស។

សារព័ត៌មាន Mail Online បានរាយការណ៍ថា គាត់ត្រូវបានបាញ់សម្លាប់ដោយក្រុមប្រហារជីវិតនៅចំពោះមុខអ្នកនេសាទចំនួន១០០នាក់។
គាត់បានស្តាប់ប៉ុស្តិ៍វិទ្យុមួយដែលជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិកនិងវិទ្យុហាមឃាត់ផ្សេងៗទៀត។

យោងតាមរបាយការណ៍បានឲ្យដឹងថា គាត់ត្រូវបានក្រុមនាវិកប្រគល់ឲ្យអាជ្ញាធរនៅទីក្រុងកំពង់ផែ Chongjin។
ប្រទេសកូរ៉េខាងជើងត្រូវបានគេនិយាយថា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរារាំងពលរដ្ឋរបស់ខ្លួនពីការទទួលបានព័ត៌មានពីពិភពខាងក្រៅ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?