ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងធ្វើតេស្តទឹកទន្លេ បឹង អាកាស និងកាកសំណល់ដើម្បីកម្ចាត់កូវីដ
មន្ត្រីសុខាភិបាលប្រទេសកូរ៉េខាងជើងកំពុងធ្វើតេស្តទឹកទន្លេ បឹង អាកាស កាកសំណល់ និងសំរាមក្នុងផ្ទះដើម្បីស្វែងរកមេរោគកូវីដ-១៩ នៅពេលប្រទេសបង្កើនការប្រយុទ្ធនឹងជំងឺកូវីដដែលកំពុងផ្ទុះ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានរដ្ឋនៅថ្ងៃសុក្រ ទី២៧ ខែឧសភានេះ។
ប្រទេសឯកោនេះបានកំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ដែលកំពុងវាយប្រហារខ្លាំង ចាប់តាំងពីបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន និងបានដាក់បំរាមបិទខ្ទប់ក្នុងខែនេះដែលធ្វើឲ្យមានកង្វល់ពីការខ្វះវ៉ាក់សាំង សម្ភារពេទ្យ និងម្ហូបអាហារ។
សារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើងបានផ្សាយថា អាជ្ញាធរកំពុងចាត់វិធានការដើម្បីធ្វើតេស្ត និងបាញ់សម្លាប់មេរោគទូទាំងប្រទេស បន្ទាប់ពីមានសេចក្តីរាយការណ៍ក្នុងសប្តាហ៍នេះពីនិន្នាការស្ថិរភាពក្នុងការផ្ទុះ ក្នុងនោះមានសញ្ញាដែលរលកនៃក្តៅខ្លួនបានធូរស្រាល និងចំនួនអ្នកស្លាប់ទាប។
សារព័ត៌មានរដ្ឋ KCNA បានផ្សាយដោយយោងលើទិន្នន័យពីការិយាល័យគ្រប់គ្រងជំងឺរាតត្បាតគ្រាអាសន្នថា មនុស្សប្រហែលជា១០០៤៦០នាក់មានរោគសញ្ញាក្តៅខ្លួនកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ប្រៀបធៀបនឹងចំនួនជិត៤០០០០០នាក់កាលពី១០ថ្ងៃមុន។
ចំនួនសរុបនៃអ្នកជំងឺក្តៅខ្លួនចាប់តាំងពីខែមេសាមកបានឡើងដល់៣២៧០៨៥០នាក់ក្នុងចំណោមប្រជាជន២៥លាននាក់ និងអ្នកស្លាប់សរុប៦៩នាក់។
KCNA បានផ្សាយថា ការិយាល័យប្រយុទ្ធនឹងជំងឺកូវីដបានប្រមូលសំណាកពីប្រភពជាច្រើនដើម្បីត្រួតពិនិត្យដើម្បីឲ្យដឹងថា តំបន់ណាដែលមានការឆ្លងជំងឺកូវីដ។
«វិស័យប្រយុទ្ធនឹងជំងឺរាតត្បាតអាសន្នស្ថិតនៅគ្រប់កម្រិតទាំងអស់ផ្តល់អាទិភាពដល់ការធ្វើតេស្តសំណាកដែលបានប្រមូលពីទន្លេ និងបឹង ព្រមទាំងមានការបាញ់សម្លាប់មេរោគលើកាកសំណល់រាប់ពាន់តោនជារៀងរាល់ថ្ងៃ ដើម្បីពិនិត្យ និងវិភាគសំណាក»។ KCNA បានផ្សាយ។
យ៉ាងណា មិនមានការបញ្ជាក់លំអិតពីវិធីសាស្ត្រធ្វើតេស្តទេ។ កូរ៉េខាងជើងកាលពីឆ្នាំមុនបាននិយាយថា ខ្លួនបានផលិតឧបករណ៍តេស្តរហ័ស (PCR) ផ្ទាល់ខ្លួន ប៉ុន្តែមិនដែលបានបញ្ជាក់ថា តើមនុស្សប៉ុន្មាននាក់ដែលធ្វើតេស្តវិជ្ជមាន។ ផ្ទុយទៅវិញ ប្រទេសនេះបញ្ជាក់តែចំនួនអ្នកមានរោគសញ្ញាក្តៅខ្លួនប៉ុណ្ណោះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?