Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី នឹងផ្អាកនាំចេញមាន់រាប់លានតោន ទុកផ្គត់ផ្គង់ក្នុងប្រទេស

បានផុស

នៅ

ប្រទេសម៉ាឡេស៊ីនឹងផ្អាកការនាំចេញមាន់ចំនួន ៣.៦ លានតោនក្នុងមួយខែ ចាប់ពីថ្ងៃទី១ ខែមិថុនាតទៅ ខណៈដែលប្រទេសនេះប្រឈមមុខនឹងការខ្វះខាតសាច់មាន់ រួមជាមួយនឹងតម្លៃឡើងខ្ពស់ជាដើម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ismail Sabri Yaakob បាននិយាយថា ការហាមឃាត់ការនាំចេញសត្វមាន់នេះនឹងដំណើរការរហូតដល់ការផលិត និងតម្លៃសាច់ក្នុងប្រទេសមានស្ថិរភាពវិញ ។

ចំណាត់ការនេះដែរ​បាន​បង្កើន​ក្តីបារម្ភ​សម្រាប់​ប្រទេស​សិង្ហបុរី ដែល​ពឹងផ្អែក​ខ្លាំង​លើ​ការផ្គត់ផ្គង់​អាហារ​របស់ម៉ាឡេស៊ី ។ យោងតាមទិន្នន័យរបស់ទីភ្នាក់ងារអាហារសិង្ហបុរីបានឲ្យដឹងថា ប្រហែលមួយភាគបីនៃការផ្គត់ផ្គង់សាច់មាន់របស់សិង្ហបុរីក្នុងឆ្នាំ ២០២១ ត្រូវបាននាំចូលពីប្រទេសម៉ាឡេស៊ី ខណៈទីផ្សារនាំចេញសាច់មាន់ផ្សេងទៀតរបស់ម៉ាឡេស៊ីរួមមានប្រទេសថៃ ជប៉ុន និងហុងកុង ។

លោក Yakoob បាននិយាយថា បន្ថែមពីលើវិធានការកែសម្រួលការនាំចេញ អាជ្ញាធរម៉ាឡេស៊ីនឹងស្វែងរកការបង្កើនផលិតកម្មមាន់ ដកការអនុញ្ញាតនាំចូលមួយចំនួន និងស៊ើបអង្កេតពាក់ព័ន្ធនឹងការដំឡើងថ្លៃសាច់មាន់ជាដើម ។

គួរបញ្ជាក់ថា ម៉ាឡេស៊ី​ជា​ប្រទេស​ចុង​ក្រោយ​បំផុត​ដែល​ដាក់​កំហិត​លើ​ការ​នាំ​ចេញ​អាហារ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ឡើង​ថ្លៃ ខណៈ​ឥណ្ឌូណេស៊ីក៏​ផ្អាក​ការ​នាំ​ចេញ​ប្រេងដូងផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Vietnam Plus

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥០ វិនាទី មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម