Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សជាច្រើនមិនមែនចាត់ទុកថង់ប្លាស្ទិកច្រកភេសជ្ជៈរបស់ហាងមួយនៅ ថៃ ដូចប្រម៉ោយដំរីទេ

បានផុស

នៅ

ម្ចាស់តូបលក់ភេសជ្ជៈតាមដងផ្លូវមួយកន្លែងក្នុងខេត្ត Songkhla ភាគខាងត្បូងប្រទេសថៃដែលបានប្រើថង់ប្លាស្ទិកមានរូបរាងដូចប្រម៉ោយដំរីដើម្បីច្រកតែទឹកដោះគោទឹកកក ឬកាហ្វេសម្រាប់អ្នកទិញកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្ដាញសង្គម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ថង់ប្លាស្ទិកច្រកភេសជ្ជៈដែលហាងចាត់ទុកថាជា “ប្រម៉ោយដំរី” នោះត្រូវបានមនុស្សជាច្រើនមើលទៅដូចជា សេរីរាង្គបន្តពូជរបស់បុរស (លិង្គ) ទៅវិញ ។ ក្រោយមកម្ចាស់ហាងក៏បានចេញមកសុំទោសអតិថិជន ហើយបានប្រកាសថានឹងឈប់យកថង់ប្លាស្ទិកច្រកឲ្យអតិថិជនទៀតហើយផងដែរ ។

ទន្ទឹមនោះម្ចាស់ហាងក៏បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរថា “យើងខ្ញុំសូមអភ័យទោសចំពោះអតិថិជនទាំងអស់សម្រាប់ថង់ច្រកភេសជ្ជៈរបស់យើង ហើយវានឹងលែងមានលក់ទៀតហើយ ដោយសារវាពាក់ព័ន្ធនឹងបញ្ហាមិនល្អជាច្រើន តែសូម​អរគុណ​ចំពោះ​ការ​ចាប់​អារម្មណ៍ និង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​របស់​អ្នកទាំងអស់គ្នា” ។

គួរបញ្ជាក់ថា ការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់អ្នកលេងម្នាក់មានឈ្មោះថា Cha Dean នាពេលថ្មីៗនេះបានបង្ហាញពីថង់ប្លាស្ទិកវេចខ្ចប់ភេសជ្ជៈដែលមើលទៅស្រដៀងនឹងប្រម៉ោយដំរីទទួលបានការគាំទ្រយ៉ាងច្រើនសម្រាប់ការច្នៃប្រឌិតមួយនេះ ប៉ុន្តវាក៏ទាក់ទាញការរិះគន់ពីអ្នកអភិរក្សនិយម និងអ្នកកាន់សាសនាផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation

ចុចអាន ៖ ក្រុមហ៊ុន Cambodia Airways បើកជើងហោះហើរត្រង់ ភ្នំពេញ-កោះ Samui របស់ ថៃ ២ ដងក្នុងមួយសប្ដាហ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម