ព័ត៌មានអន្ដរជាតិ
លោក Trump ឲ្យកម្ចាត់ការបាញ់ប្រហារនៅតាមសាលារៀន
លោក Trump បានអំពាវនាវឲ្យកម្ចាត់ការបាញ់ប្រហារនៅតាមសាលារៀន ពោលត្រូវធានាតំបន់នោះ គ្មានការគ្រប់គ្រងកាំភ្លើង។ លោកថ្លែងបែបនេះ ក្នុងអំឡុងពេលសុន្ទរកថារបស់លោក នៅឯសន្និបាត NRA ។

អតីតប្រធានាធិបតីរូបនេះ បាននិយាយថា សាលារៀនទាំងអស់គួរតែមានច្រកចូលតែមួយ របងរឹងមាំ និងឧបករណ៍រាវរកដែក និងមានមន្ត្រីប៉ូលីស ឬឆ្មាំប្រដាប់អាវុធគ្រប់ពេលវេលា។
លោកក៏បានថ្លែងថា”នេះមិនមែនជារឿងលុយទេ នេះជារឿងឆន្ទៈ។ ប្រសិនបើសហរដ្ឋអាមេរិកមាន ៤០ ពាន់លានដុល្លារ ដើម្បីផ្ញើទៅអ៊ុយក្រែន យើងអាចធ្វើវាបាន” ។

លោកបានបន្ថែមថា”ដូចពាក្យចាស់ពោលថា មធ្យោបាយតែមួយគត់ដើម្បីបញ្ឈប់មនុស្សអាក្រក់ដោយកាំភ្លើង គឺមនុស្សល្អមានកាំភ្លើង។ អត្ថិភាពនៃអំពើអាក្រក់ គឺជាហេតុផលដ៏ល្អបំផុតមួយ ដើម្បីផ្ដល់សិទ្ធិដល់ពលរដ្ឋដែលគោរពច្បាប់”៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កុមារីម្នាក់ រួចជីវិតពីការបាញ់ប្រហារនៅរដ្ឋតិចសាស់ ដោយប៉ាតឈាមលើខ្លួន ធ្វើពុតជាស្លាប់
ចុចអាន៖អាមេរិក ជាប្រទេសតែមួយគត់មានជនស៊ីវិលប្រើប្រាស់កាំភ្លើងច្រើនជាងគេ លើលោក

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?