ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីហិរញ្ញវត្ថុថា រុស្ស៊ីត្រូវការធនធានហិរញ្ញវត្ថុច្រើនណាស់ដើម្បីប្រតិបត្តិការយោធា
រុស្ស៊ីត្រូវការធនធានហិរញ្ញវត្ថុច្រើនណាស់ដើម្បីទ្រទ្រង់ប្រតិបត្តិការយោធារបស់ខ្លួននៅប្រទេសអ៊ុយក្រែន។ នេះជាការលើកឡើងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov កាលពីថ្ងៃសុក្រ។
រុស្ស៊ីបានបញ្ជូនកម្លាំងទ័ពរាប់ម៉ឺននាក់ទៅអ៊ុយក្រែន និងបើកការវាយប្រហារនៅថ្ងៃទី២៤ ខែកុម្ភៈ ដែលជំរុញឲ្យប្រទេសលោកខាងលិចដាក់ទណ្ឌកម្មយ៉ាងខ្លាំងប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូដែលបានជំរុញឲ្យកើតមានអតិផរណាជិត១៨%។
«លុយ ធនធានដ៏ច្រើនត្រូវការសម្រាប់ប្រតិបត្តិការយោធាពិសេស»។ លោក Siluanov បាននិយាយក្នុងការធ្វើបទបង្ហាញមួយនៅសាកលវិទ្យាល័យហិរញ្ញវត្ថុមូស្គូ។
![](https://www.kampucheathmey.com/wp-content/uploads/2022/05/RUSSIAN-PRESIDENT-1024x612.png)
លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ក្នុងសប្តាហ៍នេះបានបញ្ជាឲ្យដំឡើងប្រាក់សោធនិវត្តន៍ និងប្រាក់ឈ្នួលអប្បបរមា ១០% ដើម្បីគាំទ្រដល់ប្រជាជនរុស្ស៊ីពីអតិផរណា ប៉ុន្តែបានបដិសេធចំពោះបញ្ហាសេដ្ឋកិច្ចពាក់ព័ន្ធសុទ្ធសាធទៅនឹងអ្វីដែលរុស្ស៊ីហៅថា ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។
លោក Siluanov បាននិយាយថា វិធានការនេះនឹងធ្វើឲ្យមានការចំណាយថវិកាសហព័ន្ធប្រមាណ៦០០ប៊ីលានរូបិ៍លក្នុងឆ្នាំនេះ និងប្រហែលជា១ទ្រីលានរូបិ៍លក្នុងឆ្នាំ២០២៣។
ក្នុងបទសម្ភាសជាមួយទូរទស្សន៍ផ្សាយកាលពីយប់ថ្ងៃសុក្រ លោក Siluanov បាននិយាយថា រុស្ស៊ីនឹងទទួលបានដល់ទៅ១ទ្រីលានរូបិ៍លពីចំណូលនាំចេញប្រេង និងឧស្ម័នក្នុងឆ្នាំនេះ ដែលប្រាក់ទាំងនេះនឹងចរន្តឈាមសម្រាប់ចំណាយលើសុខមាលភាពសង្គមកើនឡើង។
លោក Siluanov ក៏បានការពារពីការគ្រប់គ្រងមូលធន និងការបង្កកទ្រព្យសម្បត្តិសម្រាប់វិនិយោគិនបរទេសពីប្រទេសអមិត្តដែលទីក្រុងមូស្គូដាក់ទណ្ឌកម្មដើម្បីឆ្លើយតបនឹងទណ្ឌកម្មរបស់លោកខាងលិច។
«យើងខ្ញុំនឹងរក្សាទុកការវិនិយោគដែលត្រូវបានធ្វើដោយបរទេសពីប្រទេសអមិត្តនៅប្រទេសរុស្ស៊ី នៅក្នុងវិធីសាស្ត្រដូចគ្នាដូចដែលពួកគេនឹងរក្សាទុកមាស និងទុនបម្រុងរបស់យើងដែរ»។ Siluanov បាននិយាយដោយសំដៅទៅលើចំណាត់ការរបស់ប្រទេសលោកខាងលិចដែលបង្កកប្រាក់បម្រុងអន្តរជាតិរបស់រុស្ស៊ីប្រមាណ៣០០ប៊ីលានដុល្លារអាមេរិកដែលបានប្រមូលជាច្រើនឆ្នាំមកហើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត