Connect with us

ព័ត៌មានអន្ដរជាតិ

WHO ប្រឆាំងការដាក់បម្រាមធ្វើដំណើរ ទោះផ្ទុះជំងឺ អុតស្វា

បានផុស

នៅ

ប្រធាននាយកដ្ឋានជំងឺរាតត្បាតរបស់អង្គការ បាននិយាយកាលពីថ្ងៃសុក្រថា អង្គការសុខភាពពិភពលោក (WHO) មិនណែនាំប្រទេស ឲ្យដាក់កំហិតការធ្វើដំណើរ​ ដោយសារតែការផ្ទុះឡើង​នៃ​ជំងឺអុតស្វាឡើយ។

លោកស្រី Sylvie Briand
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Sylvie Briand បាននិយាយក្នុងអំឡុងសន្និសីទខ្លី​មួយ​ថា “យើងមិនណែនាំឲ្យ​ហាមឃាត់​ការ​ធ្វើដំណើរ ឬ​ការ​រឹត​បន្តឹង​ទេ ហើយ​យើង​ត្រូវ​បន្ត​ទំនាក់ទំនង​អំពី​អ្វី​ដែល​យើង​ដឹង អ្វី​ដែល​ត្រូវ​ធ្វើ” ។ ជាពិសេស​បណ្ដា​ប្រទេស​នានា​ត្រូវ​ឆ្លើយតប​ឲ្យ​បាន​គ្រប់គ្រាន់ ​ចំពោះ​ការ​រីក​រាលដាល​នៃ​ជំងឺ​អុតស្វា ដោយ​ការ​តាមដាន​ទំនាក់ទំនង​របស់​អ្នក​ដែល​ឆ្លង​មេរោគ និង​ដាក់ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ។

ប្រធានលេខាធិការដ្ឋានជំងឺអុតស្វា​ នៅអង្គការសុខភាពពិភពលោក Rosamund Lewis បាន​និយាយ​ថា WHO មិន​ចាត់ទុក​ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយធំ​ ជា​វិធានការចាំបាច់ ​ដើម្បី​ទប់ទល់​នឹង​ការ​ផ្ទុះ​ឡើង​នៃជំងឺអុតស្វានោះទេ។ លោកថា នេះគឺជាលក្ខខណ្ឌមួយដែលត្រូវបានបញ្ជូន​ជាចម្បង​ ដោយ​ការ​ប៉ះ​រាងកាយ​ជិតស្និទ្ធ ស្បែក​ទៅ​ស្បែក ការប៉ះមុខគ្នា ដូច្នេះហើយ ការ​តាមដាន​ទំនាក់ទំនង ការស៊ើបអង្កេត និងការដាក់ឲ្យ​នៅដាច់ដោយឡែក របៀប​គ្រប់គ្រង​ចម្បង​ សំខាន់សម្រាប់​ពេល​នេះ។

គួរ​រំលឹក​ដែរ​ថា​ ​ទីភ្នាក់ងារសន្តិសុខសុខភាព​របស់ចក្រភពអង់គ្លេស គឺជាអាជ្ញាធរសុខាភិបាល​ដំបូង​គេ​នៅក្រៅ​ទ្វីប​អាហ្រ្វិក បាន​រាយការណ៍​​អំពី​ករណីជំងឺអុតស្វា​ កាល​ពី​ថ្ងៃទី ៧ ឧសភា ចំពោះ​អ្នក​ជំងឺដែលទើបតែបានធ្វើដំណើរទៅកាន់ប្រទេស នីហ្សេរីយ៉ា។ ចាប់​តាំងពីពេលនោះ​មក ការផ្ទុះឡើងនៃជំងឺអុត​ស្វាក៏ត្រូវបាន​បញ្ជាក់ នៅក្នុងប្រទេស​មួយ​ចំនួន​ នៃទ្វីបអឺរ៉ុប និងអាមេរិកខាងជើង។ អុតស្វា គឺជាជំងឺមេរោគដ៏កម្រមួយ បានចម្លងទៅ​មនុស្ស​ពី​សត្វ​ព្រៃ។ ជំងឺ​នេះ​អាច​ឆ្លង​តាម​រយៈ​វត្ថុ​រាវ​ក្នុង​រាង​កាយ ដំណក់​ទឹក​តាម​ផ្លូវ​ដង្ហើម និង​វត្ថុ​ធាតុ​កខ្វក់​ផ្សេង​ទៀត​ ដែល​ជា​ធម្មតា​បណ្ដាល​ឲ្យ​មាន​គ្រុនក្ដៅ ឡើង​កន្ទួល និង​ហើម​កូន​កណ្ដុរ។

ដោយឡែក គិតត្រឹមថ្ងៃព្រហស្បតិ៍ WHO​ បានចុះបញ្ជីករណី​ជំងឺ​អុតស្វា​ប្រហែល ២០០ ករណី​ នៅ​ជាង ២០ ប្រទេស​ជុំវិញពិភពលោក ដោយមានករណីចំនួន ១០០ ផ្សេងទៀត ​កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sputnik

ចុចអាន៖WHO៖ គ្មានភស្តុតាងណាបង្ហាញថា ជំងឺអុតស្វាមានការបំប្លែងខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

Sokha Hotels

ព័ត៌មានពេញនិយម