ព័ត៌មានអន្ដរជាតិ
ប្រជាជាតិកោះប៉ាស៊ីហ្វិក ប្រកាសភាពអាសន្នអាកាសធាតុ
សភារបស់ប្រទេសវ៉ានូអាទូ បានប្រកាសភាពអាសន្នអាកាសធាតុ ដោយនាយករដ្ឋមន្ត្រីនៃប្រជាជាតិកោះប៉ាស៊ីហ្វិកមួយនេះ បានបញ្ចេញខ្ទង់ចំណាយជាទឹកប្រាក់ចំនួន ១.២ពាន់លានដុល្លារអាមេរិក ដើម្បីការពារប្រទេសរបស់គាត់ ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

ថ្លែងទៅកាន់សភាក្នុងទីក្រុង Port Vila កាលពីថ្ងៃសុក្រទី២៧ខែឧសភា លោកនាយករដ្ឋមន្ត្រី Bob Loughman បាននិយាយថា ការកើនឡើងកម្រិតទឹកសមុទ្រ និងអាកាសធាតុដ៏អាក្រក់ កំពុងបង្កផលប៉ះពាល់ដល់កោះប៉ាស៊ីហ្វិក។ លោកបានលើកឡើងពីព្យុះស៊ីក្លូនត្រូពិចដ៏បំផ្លិចបំផ្លាញចំនួនពីរ និងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។
លោក Loughman បន្តថា “ផែនដីក្តៅពេកហើយ និងមិនមានសុវត្ថិភាពទេ។ យើងកំពុងស្ថិតក្នុងគ្រោះថ្នាក់នាពេលបច្ចុប្បន្ននេះ មិនមែននាពេលអនាគតទេ”។

សភាវ៉ានូអាទូ បានគាំទ្រជាឯកច្ឆ័ន្ទចំពោះវិធានការនេះ ហើយរឿងនេះកើតឡើង បន្ទាប់ពីមានការប្រកាសស្រដៀងគ្នាដោយប្រទេសរាប់សិបផ្សេងទៀត រួមទាំងចក្រភពអង់គ្លេស កាណាដា និងហ្វីជី ដែលជាអ្នកជិតខាងនៅប៉ាស៊ីហ្វិកខាងត្បូងផងដែរ។
យោងតាមលោក Longman, “ការប្រើប្រាស់ពាក្យគ្រាអាសន្នបែបនេះ គឺជាមធ្យោបាយមួយដើម្បីបង្ហាញពីតម្រូវការ ឈានរកកំណែទម្រង់ហួសពីធម្មតា”។

សេចក្តីប្រកាសនេះ គឺជាការជំរុញផ្នែកការទូតអាកាសធាតុ មុនការបោះឆ្នោតរបស់អង្គការសហប្រជាជាតិ លើសំណើរបស់រដ្ឋាភិបាលវ៉ានូអាទូ សុំឲ្យតុលាការយុត្តិធម៌អន្តរជាតិ ធ្វើសកម្មភាព ដើម្បីការពារប្រទេសដែលងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ។
កាលពីឆ្នាំមុន ប្រជាជាតិមានប្រជាជនប្រហែល ៣០០ ០០០នាក់មួយនេះ បាននិយាយថា ខ្លួននឹងស្វែងរកយោបល់ផ្លូវច្បាប់ ពីអាជ្ញាធរតុលាការកំពូលមួយរបស់ពិភពលោក ដើម្បីថ្លឹងថ្លែងលើវិបត្តិអាកាសធាតុ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok
ចុចអាន៖ ១៧ ប្រទេសដែលមានករណីឆ្លង តែគ្មានអ្នកស្លាប់សូម្បីម្នាក់ដោយសារកូវីដ

-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?