Connect with us

ព័ត៌មានអន្ដរជាតិ

WHO នឹងផ្គត់ផ្គង់វ៉ាក់សាំងកូវីដទ្វេដងដល់សកលលោក

បានផុស

នៅ

ក្របខ័ណ្ឌអន្តរជាតិសម្រាប់ការចែកចាយវ៉ាក់សាំងជំងឺកូវីដ ១៩ ឥឡូវនេះបានយល់ព្រមក្នុងកិច្ចព្រមព្រៀងក្នុងការទទួលយកវ៉ាក់សាំងជិត ២ ពាន់លានដូសនៅចុងឆ្នាំក្រោយ ។

កាលពីថ្ងៃសុក្រ កម្មវិធីវ៉ាក់សាំង COVAX របស់ WHO បាននិយាយថា ការចែកចាយវ៉ាក់សាំងត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅត្រីមាសទី ១ ឆ្នាំ ២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គំនិតផ្តួចផ្តើមនេះមានប្រទេស និងទឹកដីចំនួន ១៩០ រួមទាំងប្រទេសជប៉ុនផងដែរ ។ កម្មវិធីនេះត្រូវបានដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) សម្ព័ន្ធភាពវ៉ាក់សាំង Gavi និងអង្គភាពដទៃទៀតតផងដែរ ។

កម្មវិធីវ៉ាក់សាំង COVAX កំពុងគាំទ្រការបង្កើតវ៉ាក់សាំងចំនួន ១០ ប្រភេទ ។ ពួកគេរួមបញ្ចូលទាំងការខិតខំរួមគ្នាដោយក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford និងមួយទៀតដោយក្រុមហ៊ុនឱសថអាមេរិក Moderna ជាដើម ។

គំនិតផ្តួចផ្តើមនេះក៏ទំនងជារួមបញ្ចូលវ៉ាក់សាំងមួយទៀតដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអាមេរិក Johnson & Johnson និងមួយទៀតដោយក្រុមហ៊ុន Sanofi និងក្រុមហ៊ុនអង់គ្លេស GlaxoSmithKline ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម