Connect with us

ព័ត៌មានអន្ដរជាតិ

មិនធ្លាប់មានសោះ! ប្រជាជនលីទុយអានី នាំគ្នារៃលុយ ទិញយន្តហោះគ្មានមនុស្សបើក ស៊េរីទំនើប ឲ្យ អ៊ុយក្រែន

បានផុស

នៅ

ប្រជាជនលីទុយអានី នាំគ្នារៃអង្គាសប្រាក់បានចំនួន ៣លានអឺរ៉ូ (៣.២លានដុល្លារអាមេរិក) ក្នុងរយៈពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ដើម្បីទិញយន្តហោះគ្មានមនុស្សបើកយោធាដ៏ទំនើប ឲ្យប្រទេសអ៊ុយក្រែន។

ទូរទស្សន៍អនឡាញលីទុយអានី Laisves TV ដែលបើកយុទ្ធនាការរៃអង្គាសនេះ បានផ្សាយថា មនុស្សរាប់រយនាក់ បានបរិច្ចាគប្រាក់បន្តិចម្នាក់ៗ។

លោក Beshta Petro ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសលីទុយអានី បានប្រាប់ទូរទស្សន៍ Laisves TV ថា “នេះ​ជា​ករណី​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ ដែល​ប្រជាជន​សាមញ្ញ នាំគ្នា​រៃអង្គាស​ប្រាក់​ដើម្បី​ទិញ​របស់​មួយ​ដូច​ជា យន្តហោះគ្មានមនុស្សបើក Bayraktar។ វាជារឿងដែលមិនធ្លាប់មានពីមុនមកសោះ វាមិនគួរឲ្យជឿទេ”។

យន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធប្រភេទ Bayraktar TB2

គួរបញ្ជាក់ថា អ៊ុយក្រែនបានទិញយន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធប្រភេទ Bayraktar TB2 ជាង២០គ្រឿងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានបញ្ជាទិញ ១៦ គ្រឿងទៀតកាលពីថ្ងៃទី ២៧ ខែមករា។ យន្តហោះនោះនោះត្រូវបានចែកចាយនៅដើមខែមីនា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ UN៖ ជនស៊ីវិល ៣៩៩៨ នាក់ស្លាប់ក្នុងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម