ព័ត៌មានអន្ដរជាតិ
ទៅយកអំណោយ បែរជារត់ជាន់គ្នាស្លាប់ ជាង៣០នាក់ នៅ នីហ្សេរីយ៉ា
មនុស្សជាង ៣០នាក់បានស្លាប់ និងច្រើននាក់ទៀតរងរបួស ក្នុងហេតុការណ៍រត់ជាន់គ្នា នៅព្រះវិហារ Kings Assembly ក្នុងទីក្រុង Port Harcourt ភាគអាគ្នេយ៍ប្រទេសនីហ្សេរីយ៉ា នៅថ្ងៃសៅរ៍ទី២៨ ខែឧសភានេះ។
អ្នកស្លាប់ភាគច្រើន ត្រូវបានគេបញ្ជាក់ថា ជាកុមារ។

យោងតាមលោក Olufemi Ayodele អ្នកនាំពាក្យកងការពារជនស៊ីវិលរបស់ប្រទេសនីហ្សេរីយ៉ា បានឲ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងនៅព្រះវិហារ ដែលរៀបចំការចែកអំណោយ។ លោកបន្តថា “ខណៈពេលចែកអំណោយនោះ មានការរត់ជាន់គ្នាដោយសារតែមានមនុស្សច្រើនហួស។ ជនរងគ្រោះភាគច្រើនជាកុមារ”។

លោកស្រី Woyengikuro Iringe-Koko អ្នកនាំពាក្យប៉ូលិសរដ្ឋបាននិយាយថា មនុស្សចំនួន ៣១ នាក់ត្រូវបានបញ្ជាក់ថា ស្លាប់។ អ្នករងរបួស ៧នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីហេតុការណ៍នោះ៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ CNN

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ