Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក តែងចោទប្រទេសផ្សេង បើផ្ទុះអំពើភេរវកម្ម តែបែរនៅស្ងៀមពេល កើតឡើងក្នុងប្រទេសខ្លួនឯង

បានផុស

នៅ

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកផ្ទុះអំពើភេរវកម្មដោយកាំភ្លើងជាច្រើនលើកច្រើនសារ ខណៈកាលពីពេលថ្មីៗនេះក៏ទើបតែមានហេតុការណ៍បាញ់រះនៅសាលាបឋមសិក្សាទីក្រុង Uvalde រដ្ឋតិចសាស់ ដោយបណ្ដាលឲ្យកុមារ ១៩ នាក់ និងគ្រូ ២ នាក់បានស្លាប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះអ្នកជំនាញបានលើកឡើងថា បើ​ករណីទាំង​នេះកើតឡើង​នៅ​ក្នុង​ប្រទេស​ណា​មួយផ្សេងនោះ អាមេរិក​នឹង​ស្រែក​ថា វាជាការ​រំលោភ​សិទ្ធិ​មនុស្ស ក៏ដូចជាអំពើ​ប្រល័យពូជសាសន៍ជាដើម ប៉ុន្តែហេតុអ្វីបានជាអាមេរិកនៅស្ងៀមចំពោះ “អំពើភេរវកម្ម” កើតឡើងនៅក្នុងប្រទេសខ្លួនឯងទៅវិញ? ។

គិតត្រឹមឆ្នាំ ២០២១ មនុស្ស ៣៣៦ នាក់បានស្លាប់ និង ១,២២៣ នាក់រងរបួសពាក់ព័ន្ធនឹងអំពើភេរវកម្មដោយកាំភ្លើងនៅសហរដ្ឋអាមេរិក ។

ដោយឡែកកាលពីឆ្នាំ ២០២០ មានករណីបាញ់ប្រហារចំនួន ៦១៥ ករណី និងមានមនុស្ស ៥២១ នាក់បានស្លាប់ ខណៈ ២,៥០០ នាក់រងរបួស ពោលខ្ពស់ជាងឆ្នាំ ២០១៩ ដែលមានអ្នកស្លាប់ ៤៤១ នាក់ និងឆ្នាំ ២០១៨ មាន ៣២២ នាក់ ដូច្នេះរយៈពេល ៤ ឆ្នាំចុងក្រោយនេះមនុស្សសរុបចំនួន ១,៦២០ នាក់បានស្លាប់ ដោយសារអំពើភេរវកម្មដោយកាំភ្លើងនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ WION

ចុចអាន ៖ លោក ត្រាំ ថា អាមេរិក នឹងមិនជួយការពារអង្គការណាតូទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម