ព័ត៌មានអន្ដរជាតិ
លោក Zelensky ទទួលស្គាល់ថា ការប្រយុទ្ធទប់ រុស្ស៊ី នៅតំបន់ភាគខាងកើត ពិតជាលំបាក
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានទទួលស្គាល់អំពីស្ថានភាពដ៏លំបាក និងពិបាកពណ៌នានៅតំបន់ Donbas និងតំបន់ Kharkiv ភាគខាងកើត បើទោះបីជាកងកម្លាំងការពារជាតិរបស់ខ្លួនកំពុងបន្តប្រយុទ្ធការពារក៏ដោយ ។

លោក Zelensky បាននិយាយនៅក្នុងវីដេអូដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរុស្ស៊ីកំពុងផ្តោតការខិតខំប្រឹងប្រែងវាយលុករបស់ពួកគេទៅលើទីក្រុង Severodonetsk និងទីក្រុងមួយចំនួនទៀតដែលជាបន្ទាយចុងក្រោយរបស់អ៊ុយក្រែនក្នុងតំបន់ Luhansk ។
លោកប្រធានាធិបតីក៏បានសម្ដែងការក្រៀមក្រំផងដែរចំពោះការបាញ់ផ្លោងរបស់រុស្ស៊ីនៅជិតសាលាមត្តេយ្យមួយកន្លែងក្នុងទីក្រុង Mykolaiv កាលពីថ្ងៃសៅរ៍ដោយបានសម្លាប់មនុស្សម្នាក់ និង ៧ នាក់ផ្សេងទៀតរងរបួស ។

ទោះជាយ៉ាងណាលោក Zelensky បានគូសបញ្ជាក់ថា “អ៊ុយក្រែនពិតជានឹងយកមកវិញនូវអ្វីគ្រប់យ៉ាងដែលជាកម្មសិទ្ធិរបស់ខ្លួន ប៉ុន្តែបញ្ហាចំពោះមុខរបស់យើងគឺពេលវេលា ហើយយើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន” ។
ជាចុងក្រោយលោកបានបញ្ជាក់ជាថ្មីថា អ្វីគ្រប់យ៉ាងអាស្រ័យលើដៃគូរបស់យើង ជាពិសេសប្រទេសផ្តល់អាវុធឲ្យអ៊ុយក្រែន ព្រោះវាជាភាពចាំបាច់ដើម្បីការពារសេរីភាពរបស់ប្រទេស ក៏ដូចជាប្រជាជនអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត