ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋី Bill Gates ព្រមានជំងឺរាតត្បាតបន្ទាប់អាចជាវីរុសដែលស្គាល់ហើយ
នៅក្នុងបទសម្ភាសជាមួយកាសែត El Diario កាលពីថ្ងៃអាទិត្យ មហាសេដ្ឋីជាស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានព្រមានពីជំងឺរាតត្បាតបន្ទាប់អាចកើតមានឡើងពីវិរុសមួយដែលពិភពលោកបានដឹងរួចហើយ។
លោកបានលើកឡើងថា មានឱកាស៥០%ដែលវីរុសប៉េស្តបន្ទាប់អាចលេចឡើងក្នុងរយៈពេល២០ឆ្នាំខាងមុខ។ បន្ថែមលើមេរោគដែលបានស្គាល់ ជំងឺរាតត្បាតបន្ទាប់អាចជាភ្នាក់ងារជីវសាស្រ្តពុល (Bioterror) បង្កើតឡើងដោយមនុស្ស ឬអ្វីមួយដែលកើតចេញពីពិភពធម្មជាតិ ដោយសារតែការប្រែប្រួលអាកាសធាតុ។
កិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌របស់លោក Gates ផ្តោតជាចម្បងលើវ៉ាក់សាំង និងការប្រែប្រួលអាកាសធាតុ។ លោកបានលើកឡើងថា ដើម្បីទប់ស្កាត់ជំងឺរាតត្បាតបន្ទាប់ បណ្តាប្រទេសនានាត្រូវតែចំណាយប្រាក់រាប់ពាន់លានដុល្លារអាមេរិកសម្រាប់ការស្រាវជ្រាវលើភ្នាក់ងារបង្ករជំងឺដ៏មានសក្តានុពល និងបានអំពាវនាវឲ្យមានការបង្កើតក្រុមឯកទេសពិសេសដែលមានសមាជិក៣០០០នាក់ដើម្បីធ្វើកិច្ចការនេះនៅក្នុងសៀវភៅរបស់លោកដែលបានបោះពុម្ពកាលពីដើមខែនេះ។
ក្រុមការងារដែលមានឈ្មោះថា GERM (ការឆ្លើយតបនិងការចល័តលើជំងឺរាតត្បាតសកល) នឹងទទួលបានមូលនិធិតាមរយៈអង្គការសុខភាពពិភពលោក (WHO) ដែលនឹងត្រូវការប្រាក់បន្ថែម១ពាន់លានដុល្លារអាមេរិកក្នុងមួយៗឆ្នាំ ដែលកើនឡើង២៥% ដូច្នេះក្រុមនេះអាចឃ្លាំមើលជានិច្ចសម្រាប់ការផ្ទុះឡើងដ៏មានសក្តានុពល។
ខណៈពេលប្រព័ន្ធផ្សព្វផ្សាយបានថយចុះអំពីជំងឺកូវីដ-១៩ និងផ្តោតលើជំងឺអុតស្វាជាវីរុសប៉េស្តឃាតកបន្ទាប់ លោក Gates បានលើកឡើងថា ជំងឺអុតស្វាមិនមានគ្រោះថ្នាក់ខ្លាំងនោះទេ។
លោកបានកត់សំគាល់ថា មានឱកាសតិចតួចដែលវាក្លាយជាជំងឺរាតត្បាតខ្លាំងបន្ទាប់។ ទោះជាយ៉ាងណា លោកបានលើកឡើងថា ប្រសិនបើគ្មានការផ្ទុះឡើងទេ អ្នកសារព័ត៌មានក៏មិនផ្សព្វផ្សាយដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ