ព័ត៌មានអន្ដរជាតិ
អឺរ៉ុបបរាជ័យលើទណ្ឌកម្មប្រេងរុស្ស៊ី តែព្យាយាមទៀតមុនកិច្ចប្រជុំកំពូល
កាលពីថ្ងៃអាទិត្យម្សិលមិញ សហភាពអឺរ៉ុបបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងលើកញ្ចប់ទណ្ឌកម្មប្រេងរុស្ស៊ី ប៉ុន្តែអ្នកការទូតនៅតែព្យាយាមដើម្បីបង្កើតវឌ្ឍនភាពមុនពេលកិច្ចប្រជុំកំពូលថ្ងៃចន្ទ-អង្គារ៍ សប្តាហ៍នេះ។
មន្ត្រីទូតជាន់ខ្ពស់សហភាពអឺរ៉ុបម្នាក់បាននិយាយថា ៖«នៅមានសេចក្តីលំអិតច្រើនទៀតដើម្បីពិភាក្សាគ្នាដែលសង្ឃឹមថា ឈានដល់កិច្ចព្រមព្រៀង មុនពេលមេដឹកនាំសហភាពអឺរ៉ុបជួបប្រជុំគ្នានៅទីក្រុងព្រុចសែលចាប់ពីរសៀលថ្ងៃចន្ទ។

សំណើទណ្ឌកម្មលើការនាំចូលប្រេងរុស្ស៊ីជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មទី៦របស់សហភាពអែរ៉ុប ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន។
កញ្ចប់ទណ្ឌកម្មរាប់បញ្ចូលទាំងការកាត់ផ្តាច់ធនាគារធំបំផុតរបស់រុស្ស៊ី Sberbank ចេញពីប្រព័ន្ធផ្ញើសារ SWIFT បំរាមលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីពីអឺរ៉ុប និងបន្ថែមចំនួនមនុស្សចូលទៅក្នុងបញ្ជីបុគ្គលជាប់ទណ្ឌកម្មដែលទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានបង្កក និងមិនអាចចូលទៅសហភាពអឺរ៉ុបបាន។
សំណើទណ្ឌកម្មត្រូវបានមើលឃើញថា មិនស្រួលសម្រាប់ប្រទេសហុងគ្រីឡើយ។ ប្រទេសនេះនិយាយថា សេដ្ឋកិច្ចរបស់ខ្លួនមិនអាចដើរដោយគ្មានការពឹងផ្អែកលើការនាំចូលប្រេងពីរុស្ស៊ីបានទេ ខណៈប្រទេសស្លូវ៉ាគី និងសាធារណរដ្ឋឆែកក៏មានការព្រួយបារម្ភដូចគ្នានេះដែរ។
កិច្ចពិភាក្សាអំពីទណ្ឌកម្មប្រេងបាន និងកំពុងដំណើរការមួយខែហើយ ប៉ុន្តែមិនមានភាពរីកចម្រើនច្រើនឡើយ ហើយមេដឹកនាំរបស់អឺរ៉ុបសង្ឃឹមឈានដល់កិច្ចព្រមព្រៀងមុនពេលកិច្ចប្រជុំកំពូលរបស់ពួកគាត់មកដល់ដើម្បីជៀសវាងមើលទៅឃើញថា ពួកគេមិនចុះសម្រុងនឹងគ្នាក្នុងការឆ្លើយតបទៅរដ្ឋាភិបាលទីក្រុងមូស្គូ។
ដើម្បីបំបែកភាពទាល់ច្រក គណៈកម្មការអឺរ៉ុបបានស្នើឡើងថា ទណ្ឌកម្មនេះដាក់លើតែប្រេងរុស្ស៊ីដែលនាំចូលទៅអឺរ៉ុបដោយនាវាប៉ុណ្ណោះ ប៉ុន្តែប្រទេសហុងគ្រី ស្លូវ៉ាគី និងឆែកអាចបន្តទទួលបានប្រេងរុស្ស៊ីតាមរយៈបំពង Druzhba មួយរយៈពេលសិនរហូតដល់មានជម្រើសផ្សេងត្រូវបានដោះស្រាយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល