Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសអឺរ៉ុបមួយ ឈានដល់កិច្ចព្រមព្រៀងឧស្ម័ន ជាមួយ រុស្ស៊ី (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic ប្រកាសថា លោកបានសម្រេចកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នធម្មជាតិរយៈពេល៣ឆ្នាំ ជាមួយប្រទេសរុស្ស៊ី ចំពេលសហភាពអឺរ៉ុប កំពុងប្រឹងប្រែង បញ្ឈប់ការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី។

ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីស៊ែប៊ី បាននិយាយបន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងនេះក្នុងអំឡុង កិច្ចសន្ទនាតាមទូរសព្ទជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីនថា “អ្វីដែលខ្ញុំអាចប្រាប់អ្នកបានគឺថា យើងបានយល់ព្រមលើធាតុសំខាន់ៗដែលអំណោយផលសម្រាប់ប្រទេស ស៊ែប៊ី”។

លោក Vucic និយាយថា “យើងបានយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំ ដែលជាធាតុដំបូងនៃកិច្ចសន្យា ស័ក្តិសមនឹងភាគីស៊ែប៊ីខ្លាំងណាស់”។

លោក ពូទីន (ឆ្វេង) និងលោក Vucic

កិច្ចព្រមព្រៀងឧស្ម័ន ទំនងជាត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ទៅកាន់ទីក្រុង Belgrade នៅដើមខែមិថុនា ដែលជាដំណើរទស្សនកិច្ចដ៏កម្ររបស់មន្ត្រីរុស្ស៊ីជាន់ខ្ពស់ ទៅកាន់ប្រទេសអឺរ៉ុបមួយ ចាប់តាំងពីការឈ្លានពានអ៊ុយក្រែន ផ្ទុះឡើងកាលពីខែកុម្ភៈ។

លោកអះអាង​ថា លោក​ចង់នាំ​ប្រទេស​ស៊ែប៊ី​ ចូល​ក្នុង​សហភាព​អឺរ៉ុប ប៉ុន្តែ​បាន​ចំណាយ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ពង្រឹង​ចំណង​មិត្តភាព​ជាមួយ​រុស្ស៊ី​ ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏យូរ​អង្វែង។

ស្របពេលជាមួយគ្នានោះ លោកក៏បានបដិសេធថ្កោលទោស ចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយប្រទេសរបស់លោក ក៏មិនបានចូលរួមក្នុងការដាក់ទណ្ឌកម្ម របស់ប្រទេសលោកខាងលិចប្រឆាំងនឹងទីក្រុងមូស្គូដែរ។

គួរបញ្ជាក់ថា កិច្ច​ព្រម​ព្រៀង​របស់​រុស្ស៊ី​ជាមួយ​ស៊ែប៊ី ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុង​មូស្គូ​ បាន​កាត់​ផ្តាច់​ការ​នាំ​ចេញ​ឧស្ម័ន​ទៅ​កាន់​សមាជិក​សហភាព​អឺរ៉ុប​ដូចជា ហ្វាំងឡង់ ប៉ូឡូញ និង​ប៊ុលហ្គារី៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ អ៊ុយក្រែន លាតត្រដាងទំហំទឹកប្រាក់ដែលខ្លួនទទួលបានពី លោកខាងលិច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម