ព័ត៌មានអន្ដរជាតិ
ទូត រុស្ស៊ី នៅអង់គ្លេសបញ្ជាក់ពីលទ្ធភាពប្រើ ឬមិនប្រើអាវុធនុយក្លេអ៊ែរនៅ អ៊ុយក្រែន
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង់គ្លេសបានច្រានចោលនូវលទ្ធភាពដែលទីក្រុងមូស្គូនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅអ៊ុយក្រែន ព្រោះតែអាវុធប្រភេទនេះអាចប្រើបានតែក្នុងរយៈចម្ងាយខ្លីប៉ុណ្ណោះ ។

លោកឯកអគ្គរដ្ឋទូត Andrei Kelin បានប្រាប់ BBC កាលពីថ្ងៃអាទិត្យថា យោងតាមគោលលទ្ធិយោធារុស្ស៊ី អាវុធបែបនេះមិនត្រូវបានប្រើនៅក្នុងជម្លោះប្រភេទនេះនោះទេ ។
លោកបានបន្ថែមថា ប្រទេសរុស្ស៊ីមានបទប្បញ្ញត្តិដ៏តឹងរ៉ឹងបំផុតលើការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ហើយវាប្រើជាចម្បងនៅពេលដែលរដ្ឋមានគ្រោះថ្នាក់ប៉ុណ្ណោះ ហើយវាមិនមានពាក់ព័ន្ធនឹងប្រតិបត្តិការយោធាបច្ចុប្បន្ននៅអ៊ុយក្រែនទេ” ។

នៅពេលសួរអំពីការប្រយុទ្ធគ្នានៅភាគខាងកើតអ៊ុយក្រែន លោក Kelin បាននិយាយថា ប្រទេសរុស្ស៊ីនឹងដោះស្រាយវាជាមួយនឹងប្រតិបត្តិការធម្មតា និងមានកំណត់ ។
ទន្ទឹមនោះ ការអត្ថាធិប្បាយរបស់លោក Kelin ធ្វើឡើង ចំពេលមានការព្រួយបារម្ភជាខ្លាំងពីអន្តរជាតិអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី បន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឲ្យកងកម្លាំងនុយក្លេអ៊ែររបស់លោកមានការប្រុងប្រយ័ត្ន ជាពិសេសនៅក្នុងប្រតិបត្តិយោធាពិសេសកាលពីខែកុម្ភៈ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក វ្ល៉ាឌីមៀ ពូទីន ហៅថាជា “ប្រតិបត្តិយោធាពិសេស” បានអូសបន្លាយពេលជាង ៣ ខែហើយ បន្ទាប់ពីផ្ទុះការវាយលើទីក្រុងកៀវកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ុយក្រែន កំពុងរៀបចំផែនការប្រើ “អាវុធគីមី” ហើយទម្លាក់កំហុសលើ រុស្ស៊ី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ