ព័ត៌មានអន្ដរជាតិ
លោក Zelensky ទៅដល់ សមរភូមិជួរមុខ នៅភាគខាងកើត ជាលើកដំបូង (មានវីដេអូ)
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចុះទៅជួបកងទ័ពនៅក្នុងតំបន់ Kharkiv ដែលជាសមរភូមិជួរមុខ នៅភាគខាងកើតរបស់ប្រទេសនេះ។

នេះជាដំណើរផ្លូវការលើកដំបូងរបស់គាត់នៅខាងក្រៅតំបន់ កៀវ ចាប់តាំងពីការលុកលុយរបស់រុស្ស៊ី បានចាប់ផ្តើមនៅថ្ងៃទី២៤ខែកុម្ភៈ។
លោក Zelensky ត្រូវបានគេឃើញពាក់អាវក្រោះការពារគ្រាប់កាំភ្លើង ខណៈលោកកំពុងពិនិត្យមើលសំណង់អគារនានា ដែលរងការបំផ្លិចបំផ្លាញក្នុងទីក្រុង Kharkiv។

លោកបានប្រាប់ទាហានថា “ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នា សម្រាប់ការងាររបស់អ្នក”។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមក លោកបានបណ្តេញប្រធានសន្តិសុខក្នុងតំបន់ ចេញពីតំណែង ពីបទ “មិនការពារ” ទីក្រុង។
គួរបញ្ជាក់ថា រុស្ស៊ីបានបន្តការបាញ់ផ្លោងដាក់ទីក្រុង Kharkiv ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗ។

ទីក្រុងធំលំដាប់ទីពីររបស់អ៊ុយក្រែនមួយនេះ បានប្រឈមមុខនឹងការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាក្នុងខែដំបូងនៃសង្រ្គាម។
កងទ័ពរុស្ស៊ី ត្រូវបានបណ្តេញចេញបន្តិចម្តងៗ ពីតំបន់ជុំវិញរបស់ខ្លួន អំឡុងខែមេសា និងឧសភា ប៉ុន្តែទីក្រុងនេះនៅតែស្ថិតក្នុងរយៈចម្ងាយបាញ់កាំភ្លើងធំរបស់រុស្ស៊ី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប្រទេសអឺរ៉ុបមួយ ឈានដល់កិច្ចព្រមព្រៀងឧស្ម័ន ជាមួយ រុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១៦ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក