ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ផ្លែផ្កាថា អាមេរិក មានប្រាក់រាប់ពាន់លានដុល្លារឲ្យ អ៊ុយក្រែន តែមិនបានបង្កើនសន្តិសុខសម្រាប់ក្មេងៗក្នុងប្រទេស (មានវីដេអូ)
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានហៅការបាញ់ប្រហារដ៏សាហាវនៅសាលាបឋមសិក្សាមួយក្នុងទីក្រុង Uvalde រដ្ឋតិចសាស់ ថាជា “អំពើឃោរឃៅ សាហាវ និងព្រៃផ្សៃ” ដែលធ្វើឲ្យរូបលោកផ្ទាល់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ត្រាំ បាននិយាយក្នុងអំឡុងពេលសន្និបាតសមាគមកាំភ្លើងជាតិ (NRA) ថា “សហរដ្ឋអាមេរិកមានប្រាក់រហូតដល់ ៤០ ពាន់លានដុល្លារឲ្យទៅអ៊ុយក្រែន ប៉ុន្តែមិនអាចធ្វើអ្វីគ្រប់យ៉ាង ឬការពារឲ្យកូនរបស់យើងមានសុវត្ថិភាពនៅផ្ទះនោះទេ” ។
លោក ត្រាំ បាននិយាយសំដៅទៅកញ្ចប់ជំនួយដែលចុះហត្ថលេខាដោយលោកប្រធានាធិបតី ចូ បៃដិន ថា សហរដ្ឋអាមេរិកបានចំណាយប្រាក់រាប់ពាន់លានដុល្លារនៅក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ដោយមិនមានអ្វីតបស្នង ។

លោកបានបន្ថែមថា សហរដ្ឋអាមេរិកគួរតែវិនិយោគលើការបង្កើនសន្តិសុខនៅតាមសាលារៀនក្នុងប្រទេសសិន មុនពេលដែលខ្លួនពិចារណាការកសាងប្រទេសជុំវិញពិភពលោក ។
ជាចុងក្រោយលោក ត្រាំ បាននិយាយថា “អ្នករស់នៅក្នុងទីក្រុង Uvalde ដឹងទាំងអស់អំពីរឿងបាញ់ប្រហារនេះ ។ ឃាតកម្មដ៏គួរឲ្យភ័យខ្លាចលើកុមារស្លូតត្រង់ ១៩ នាក់ និងគ្រូបង្រៀនពេញវ័យ ២ នាក់ និងអ្នករបួសជាច្រើននាក់ គឺជាអំពើឃោរឃៅ និងព្រៃផ្សៃ ដែលធ្វើឲ្យសតិសម្បជញ្ញៈរបស់ជនជាតិអាមេរិកគ្រប់រូបមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង” ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ