ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ និងការបាក់ដី សម្លាប់មនុស្ស ៧៩នាក់នៅ ប្រេស៊ីល
ភ្លៀងធ្លាក់ខ្លាំងនៅភាគឦសានប្រទេសប្រេស៊ីល បានបណ្តាលឲ្យមនុស្សចំនួន៧៩នាក់ស្លាប់ និងរាប់សិបនាក់បាត់ខ្លួន ខណៈក្រុមជួយសង្គ្រោះ នៅតែបន្តស្វែងរកអ្នកនៅរស់រានមានជីវិត។

អាជ្ញាធរការពារជនស៊ីវិលរដ្ឋ Pernambuco បាននិយាយថា “គិតត្រឹមម៉ោង ៦:០០ ល្ងាចថ្ងៃអាទិត្យទី២៩ខែឧសភា ចំនួនមនុស្សស្លាប់ដោយសារភ្លៀងធ្លាក់បានកើនឡើងដល់ ៧៩នាក់”។
គ្រោះមហន្តរាយនេះ គឺជាគ្រោះមហន្តរាយថ្មីបំផុត ពាក់ព័ន្ធការរអិលបាក់ដី និងទឹកជំនន់ ដែលបង្កឡើងដោយអាកាសធាតុអាក្រក់ ក្នុងប្រទេសប្រេស៊ីល។

ចំនួនអ្នកស្លាប់បានកើនឡើងជាបន្តបន្ទាប់កាលពីចុងសប្តាហ៍ រួមទាំងមនុស្សមួយចំនួន ដែលស្លាប់ក្នុងបំណាក់ដីផងដែរ ស្របពេលភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឲ្យទឹកទន្លេឡើងខ្ពស់ និងវាយប្រហារតំបន់នានា។
សេចក្តីថ្លែងការណ៍ចុងក្រោយបង្អស់របស់អាជ្ញាធរការពារស៊ីវិល មិនបានផ្តល់នូវបច្ចុប្បន្នភាពអំពីចំនួនមនុស្សបាត់ខ្លួននោះទេ ថ្វីបើទីភ្នាក់ងារនេះ បានរាយការណ៍ថា មនុស្សចំនួន៥៦នាក់ នៅតែរកមិនទាន់ឃើញ និងជិត ៤០០០ នាក់ត្រូវបាត់បង់ផ្ទះសម្បែងក៏ដោយ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ប្រជាជនប្រេស៊ីលរាប់រយនាក់ បានស្លាប់ក្នុងគ្រោះទឹកជំនន់ និងការរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។
នៅខែកុម្ភៈ មនុស្សជាង២៣០នាក់ បានស្លាប់ក្នុងទីក្រុង Petropolis នៃរដ្ឋ Rio de Janeiro រីឯកាលពីដើមខែមុន មនុស្សចំនួន ១៤ នាក់ទៀតត្រូវបានសម្លាប់ដោយទឹកជំនន់ និងការបាក់ដីក្នុងរដ្ឋដដែលនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AFP
ចុចអាន៖ ថតជាប់ពិតៗ បាក់ផ្ទាំងថ្មសម្លាប់អ្នកទេសចរនៅ ប្រេស៊ីល

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ