Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប្រើអាវុធពិសេសនៅទីក្រុង Kharkiv របស់ អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា កងកម្លាំងរុស្ស៊ី បានប្រើប្រាស់ប្រព័ន្ធអាវុធ ឥន្ធនៈកម្តៅឈ្មោះ TOS-2 “Tosochka” នៅទីក្រុង Kharkiv។ ភ្នាក់ងារសារព័ត៌មាន​គ្រប់គ្រង​ដោយ​រដ្ឋ​មួយនេះ បាន​ដក​ស្រង់​សម្តី​មន្ត្រី​សន្តិសុខ​រុស្ស៊ីម្នាក់ ​ដែលសុំ​មិន​បញ្ចេញ​ឈ្មោះ។

ប្រព័ន្ធអាវុធឥន្ធនៈកម្តៅឈ្មោះ TOS-2 “Tosochka”

TOS-2 គឺជាអាវុធឥន្ធនៈកម្តៅ ដែលស្រូបយកអុកស៊ីសែនពីខ្យល់ជុំវិញកន្លែងបាញ់ ដើម្បីបង្កើតការផ្ទុះដ៏សម្បើម និងបង្កើនរលកសីតុណ្ហភាពក្តៅខ្ពស់ ខ្លាំងជាងអាវុធធម្មតា ហើយបំផ្លាញសរីរាង្គរបស់មនុស្ស។

កាលពីមុន ប្រទេសរុស្ស៊ីក៏បាននិយាយដែរថា ខ្លួនកំពុងប្រើប្រាស់គ្រាប់រ៉ុកកែត TOS-1 Solntsepyok ប្រឆាំងនឹងគោលដៅនានា នៅក្នុងតំបន់ Donbas ភាគខាងកើត ដែលជាកន្លែងការប្រយុទ្ធគ្នាទ្រង់ទ្រាយធំនៅតែបន្ត។

កាលពីថ្ងៃអាទិត្យទី២៩ខែឧសភា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយថា ការរំដោះតំបន់ Donbas របស់អ៊ុយក្រែន គឺជា “អាទិភាពដោយគ្មានលក្ខខណ្ឌ” សម្រាប់រដ្ឋាភិបាលទីក្រុងមូស្គូ។

លោក Lavrov បាននិយាយបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ TF1 របស់បារាំង ខណៈរុស្ស៊ី បន្តការវាយលុករបស់ខ្លួនដើម្បីទទួលបានការគ្រប់គ្រងទីក្រុងសំខាន់ៗនៅ Donbas។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov

ការលុកលុយ ដែលឥឡូវឈានចូលដល់ខែទី៤ គឺបានសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងប្រទេសអ៊ុយក្រែន និងរាប់លាននាក់ផ្លាស់ទីលំនៅ។

យោងតាមអង្គការសហប្រជាជាតិ ជនភៀសខ្លួនជាង ៦.៧លាននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈមក៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY, Reuters

ចុចអាន៖ លោក Zelensky ទៅដល់ សមរភូមិជួរមុខ នៅភាគខាងកើត ជាលើកដំបូង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

អាមេរិក ពន្លឿន​ការ​ផ្ដល់​ជំនួយ​យោធា ៤​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម