ព័ត៌មានអន្ដរជាតិ
EU ឈានដល់កិច្ចព្រមព្រៀងសម្រុះសម្រួល លើការហាមឃាត់ប្រេង រុស្ស៊ី (មានវីដេអូ)
មេដឹកនាំសហភាពអឺរ៉ុប (EU) បានយល់ព្រមគ្នាលើផែនការសម្រុះសម្រួលមួយ ដើម្បីទប់ស្កាត់ការនាំចូលប្រេងពីរុស្ស៊ីជាងពីរភាគបី បន្ទាប់ពីប្រទេសហុងគ្រី ប្រឆាំងនឹងការហាមឃាត់ទាំងស្រុង។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel និយាយថា កិច្ចព្រមព្រៀងនេះ បានកាត់ផ្តាច់ ប្រភពហិរញ្ញប្បទានដ៏ធំ សម្រាប់កម្លាំងធ្វើសង្គ្រាម របស់រុស្ស៊ី។ លោកបន្ថែមថា បម្រាមនេះ បានដាក់សម្ពាធជាអតិបរមាលើរុស្ស៊ីដើម្បីបញ្ចប់សង្រ្គាម។
ការហាមឃាត់នេះ គឺជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មទីប្រាំមួយ ដែលត្រូវបានអនុម័តដោយរដ្ឋជាសមាជិកទាំង ២៧ នៅក្នុងកិច្ចប្រជុំកំពូលនាទីក្រុង ព្រុចសែល នៃប្រទេស បែលហ្ស៊ិក។

លោក Michel បន្តថា EU ក៏បានយល់ព្រមលើវិធានការ ដែលផ្តោតលើធនាគារធំបំផុតរបស់រុស្ស៊ី និងទូរទស្សន៍រដ្ឋចំនួនបីផងដែរ។
សមាជិក EU បានចំណាយពេលជាច្រើនម៉ោង ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាជាមួយប្រទេសហុងគ្រី ជុំវិញបម្រាមនាំចូលប្រេងពីរុស្ស៊ី។

បម្រាមនាំចូលប្រេងពីរុស្ស៊ី ត្រូវបានស្នើឡើងជាដំបូងដោយគណៈកម្មការអឺរ៉ុប ប៉ុន្តែការតស៊ូ ជាពិសេសពីសំណាក់ប្រទេសហុងគ្រី បានក្លាយជាបញ្ហាចុងក្រោយបង្អស់របស់ EU។
ស្របពេលជាមួយគ្នានោះ ប្រទេសដែលជាប់ព្រំដែនគោកផ្សេងទៀត ដូចជា ស្លូវ៉ាគី និងសាធារណរដ្ឋឆែក ក៏បានស្នើសុំពេលវេលាបន្ថែមទៀតផងដែរ ដោយសារតែការពឹងផ្អែកលើប្រេងរបស់រុស្ស៊ី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី ប្រើអាវុធពិសេសនៅទីក្រុង Kharkiv របស់ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ