Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន សម្រេចមិនបញ្ជូន ប្រព័ន្ធរ៉ុកកែតដែលអាចបាញ់ដល់រុស្ស៊ី ទៅឲ្យ អ៊ុយក្រែន ទេ (មានវីដេអូ)

បានផុស

នៅ

លោកប្រធានាធិបតី ចូ បៃដិន បាននិយាយកាលពីថ្ងៃចន្ទទី៣០ខែឧសភាថា សហរដ្ឋអាមេរិកនឹងមិនបញ្ជូនប្រព័ន្ធរ៉ុកកែតដែលអាចបាញ់ដល់ប្រទេសរុស្ស៊ី ទៅឲ្យអ៊ុយក្រែនទេ។ ការបញ្ជាក់នេះធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ថា រដ្ឋបាលអាមេរិក កំពុងរៀបចំបញ្ជូនប្រព័ន្ធរយៈចម្ងាយឆ្ងាយនេះ ទៅឲ្យសម្ព័ន្ធមិត្តអឺរ៉ុបនៅទីក្រុង កៀវ។

នៅពេលអ្នកសារព័ត៌មាន សាកសួរអំពីការផ្តល់អាវុធដ៏មានសក្តានុពល នៅខាងក្រៅសេតវិមាន លោក បៃដិន បានឆ្លើយតបថា រដ្ឋបាលរបស់លោកនឹងមិនបញ្ជូនប្រព័ន្ធរ៉ុកកែតដែលអាចវាយប្រហារចូលទៅក្នុងប្រទេសរុស្ស៊ី ទៅឲ្យអ៊ុយក្រែននោះទេ។

មុននេះ កាសែត Washington Post បានរាយការណ៍ថា រដ្ឋបាលអាមេរិក កំពុងរៀបចំផ្តល់ប្រព័ន្ធរ៉ុកកែតបាញ់បានច្រើនគ្រាប់ (MLRS) ដែលនឹងអនុញ្ញាតឲ្យ អ៊ុយក្រែន បាញ់គ្រាប់រ៉ុកកែត លើសពីអ្វីដែលពួកគេអាចធ្វើបាននាពេលបច្ចុប្បន្ន។

MLRS ជាសំណើធំបំផុតរបស់មន្ត្រីអ៊ុយក្រែន ព្រោះពួកគេត្រូវការអាវុធប្រភេទនេះ ដើម្បីបញ្ឈប់ការលុកលុយរបស់កងកម្លាំងរុស្ស៊ីនៅភាគខាងកើត ដែលបានកាន់កាប់ទីក្រុងសំខាន់ Lyman កាលពីសប្តាហ៍មុន។

ទោះបីជាយ៉ាងណាក៏ដោយ សេតវិមានមានការព្រួយបារម្ភថា ការផ្តល់ MLRS ដល់អ៊ុយក្រែន អាចបង្កហានិភ័យធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ ព្រោះអ៊ុយក្រែន មានសមត្ថភាពបាញ់រ៉ុកកែត ចូលទៅក្នុងទឹកដីរុស្ស៊ីបាន ដែលនឹងនាំឲ្យជម្លោះកាន់តែរីកធំ។

រុស្ស៊ី​ បាន​ជំទាស់​យ៉ាងខ្លាំង​ចំពោះ​ចំណាត់ការ​របស់​លោកខាងលិច ក្នុងការ​ផ្តល់​អាវុធ​ដល់​អ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយទៅកាន់មេដឹកនាំបារាំង និងអាល្លឺម៉ង់កាលពីចុងសប្តាហ៍ ហើយបានព្រមានប្រឆាំងនឹងការបន្តបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន។

ទន្ទឹមនោះ ឯកអគ្គរដ្ឋទូតរុស្សីប្រចាំនៅសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា រាល់ទង្វើរបស់អាមេរិក ក្នុងការបញ្ជូនប្រព័ន្ធរ៉ុកកែតរយៈចម្ងាយឆ្ងាយទៅឲ្យអ៊ុយក្រែន នឹងក្លាយជារឿងមិនអាចទទួលយកបាន ហើយទាមទារឲ្យទីក្រុងវ៉ាស៊ីនតោន កុំចាត់វិធានការបង្កហេតុបែបនេះតទៅទៀត៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ FOX

ចុចអាន៖ EU ឈានដល់កិច្ចព្រមព្រៀងសម្រុះសម្រួល លើការហាមឃាត់ប្រេង រុស្ស៊ី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

អាមេរិក ពន្លឿន​ការ​ផ្ដល់​ជំនួយ​យោធា ៤​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម