ព័ត៌មានអន្ដរជាតិ
កាណាដានឹងអនុម័តច្បាប់ហាមប្រើ-ទិញ-លក់កាំភ្លើងខ្លី ប្រហែលរួមទាំងកាំភ្លើងជ័រ
នាយករដ្ឋមន្ត្រីប្រទេសកណាដា លោក Justin Trudeau កាលពីថ្ងៃចន្ទ ទី៣០ ខែឧសភាបាននិយាយថា រដ្ឋាភិបាលរបស់លោកបានកំពុងណែនាំច្បាប់ថ្មីស្តីពីការអនុវត្តនូវការហាមឃាតទូទាំងប្រទេសអំពីការកាន់កាប់អាវុធ និងទិញ-លក់អាវុធគ្រប់ទីកន្លែងទូទាំងប្រទេស។
«នៅថ្ងៃដែលច្បាប់នេះចូលជាធរមាន វានឹងមិនអាចលក់ ទិញ ផ្ទេរ ឬនាំចូលអាវុធខ្លីមកក្នុងប្រទេសកាណាដាទៀតទេ»។ លោក Trudeau បានប្រាប់អ្នកសារព័ត៌មាន។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងបង្ហាញថា ប្រសិនបើទទួលបានការអនុម័ត ការហាមឃាតលើកាំភ្លើងខ្លីត្រូវបានគេរំពឹងនឹងចូលជាធរមាននៅរដូវស្លឹកឈើជ្រុះ។ រដ្ឋមន្ត្រីសុវត្ថិភាពសាធារណៈរបស់កាណាបានដាក់តារាងធ្វើវិសោធនកម្មបទប្បញ្ញត្តិនៅក្នុងសភាដើម្បីធ្វើឲ្យប្រាកដថា វាអាចត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស។
ការបាញ់សម្លាប់កុមារ១៩នាក់ និងគ្រូបង្រៀន២នាក់កាលពីសប្តាហ៍មុននៅសាលាបឋមសិក្សាមួយក្នុងរដ្ឋតិចសាស សរហដ្ឋអាមេរិកបានធ្វើឲ្យមានការព្រួយបារម្ភអំពីហិង្សាដោយអាវុធទូទាំងពិភពលោក។ កាណាដាបានរឹតត្បិតច្បាប់កាន់អាវុធយ៉ាងតឹងរ៉ឹងជាងប្រទេសជិតខាងរបស់ខ្លួនភាគខាងត្បូង។
កាណាដាបានហាមលក់ និងប្រើប្រាស់អាវុធវាយប្រហារប្រហែលជា១៥០០ម៉ូដែលដូចជាកាំភ្លើង AR-15 ជាដើមកាលពីពីរឆ្នាំមុន។ ថ្លែងជាមួយនាយករដ្ឋមន្ត្រី Trudeau, រដ្ឋមន្ត្រីសុវត្ថិភាពសាធារណៈ លោក Marco Mendicino បានបញ្ជាក់ថា ៖«ការចាប់ផ្តើមជិតដល់ដំណាក់កាលដំបូងនៃកម្មវិធីមួយដើម្បីទិញត្រឡប់វិញ និងផ្តល់សំណងដល់ម្ចាស់កាំភ្លើង»។
សូម្បីតែឧបករណ៍ក្មេងលេងដែលមានទ្រង់ទ្រាយជាអាវុធក៏អាចត្រូវបានហាមឃាតដែរ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក David Lametti បានប្រាប់អ្នកកាសែតថា ៖«ដោយសារ ពួកវាមើលទៅដូចជាកាំភ្លើងពិតប្រាក ប៉ូលិសត្រូវការត្រូតពិនិត្យពួកវា ថាតើវាជាកាំភ្លើងពិតឬយ៉ាងណា។ ប្រការនេះអាចនាំឲ្យមានគ្រោះមហន្តរាយ»។
ច្បាប់ថ្មី Bill C-21 ក៏បានស្នើដកហូតអាជ្ញាប័ណ្ណអាវុធចំពោះនរណាដែលជាប់ពាក់ព័ន្ធនឹងហិង្សាក្នុងគ្រួសារ ឬការបៀតបៀនឧក្រិដ្ឋកម្ម។
អត្រានៃឃាតកម្មដោយអាវុធរបស់កាណាដាមានត្រឹមតែ០.៥%ក្នុងចំណោមរាល់មនុស្ស១០ម៉ឺននាក់ បើប្រៀបធៀបនឹងអាមេរិកមាន ៤.១២% ក្នុងចំណោមរាល់មនុស្ស១០ម៉ឺននាក់។ នេះបើយោងតាមការវិភាគរបស់វិទ្យាស្ថានវាស់វែង និងវាយតម្លៃសុខភាពរបស់សាកលវិទ្យាល័យវ៉ាស៊ីនតោន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?