Connect with us

ព័ត៌មានអន្ដរជាតិ

មីស៊ីលវាយប្រហារ មូលដ្ឋានដាក់ទ័ពអាមេរិក នៅ អ៊ីរ៉ាក់

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទទី៣០ខែឧសភាថា មូលដ្ឋានទ័ព Ain al-Assad នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ជាកន្លែងដែលកងកម្លាំងអាមេរិកកំពុងឈរជើង ត្រូវរងការបាញ់ប្រហារពីគ្រាប់មីស៊ីល ១២២មិល្លីម៉ែត្រ។

យោងតាម​របាយការណ៍​​បឋម, យ៉ាងហោចណាស់​មានមីស៊ីលចំនួន​ពីរ​គ្រាប់ ​បាន​ធ្លាក់លើ​មូលដ្ឋាននេះ។ ទោះបីជាយ៉ាងណាក៏ដោយ នៅខណៈពេលនេះ ទំហំនៃការខូចខាត និងចំនួនជនរងគ្រោះ មិនទាន់ត្រូវបានបញ្ជាក់នោះទេ។ គេក៏មិនទាន់ច្បាស់ដែរថា អ្វីជាគោលដៅនៃការវាយប្រហារឲ្យពិតប្រាកដ។

ជាងនេះទៅទៀត បន្ទាប់ពីការវាយប្រហារ អាមេរិក បានដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក និងឧទ្ធម្ភាគចក្រ ក្នុងភូមិ Al-Baghdadi ស្ថិតនៅក្បែរនោះ។

មីស៊ីលបានវាយប្រហារផ្នែកខាងត្បូងនៃមូលដ្ឋាន ហើយភ្លាមៗបន្ទាប់ពីនោះ កងកម្លាំងអាមេរិកបានបិទទ្វារទាំងអស់នៃមូលដ្ឋាន។

គួរបញ្ជាក់ថា មូលដ្ឋានដែលនៅតែដាក់កងទ័ពអាមេរិក បើទោះបីជាសភាអ៊ីរ៉ាក់បានបោះឆ្នោតបណ្តេញកងទ័ពបរទេសទាំងអស់ចេញពីទឹកដីរបស់ខ្លួនទៅហើយក៏ដោយនោះ បានរងការបាញ់ផ្លោងជាញឹកញាប់។

ការវាយប្រហារដ៏ធ្ងន់ធ្ងរមួយ គឺជាការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់កាលពីខែមករាឆ្នាំ ២០២០ ដើម្បីសងសឹកចំពោះការដែលកងកម្លាំងសហរដ្ឋអាមេរិកសម្លាប់លោកឧត្តមសេនីយ៍ Qasem Soleimani៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ លោក បៃដិន សម្រេចមិនបញ្ជូន ប្រព័ន្ធរ៉ុកកែតដែលអាចបាញ់ដល់រុស្ស៊ី ទៅឲ្យ អ៊ុយក្រែន ទេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

EU គ្រោងបង្កើនវិធានការវាយបក ទៅនឹង​ពន្ធចុង​ក្រោយរបស់ ត្រាំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញអំពើ​ហិង្សា​​​ផ្ទុះ​​​ឡើង​ចំថ្ងៃ​ប្រកាសសាលក្រម លោក Yoon

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

ព័ត៌មានជាតិ៤ ម៉ោង មុន

វិស័យអប់រំ​ខេត្តក្រចេះរីកចម្រើន​ រហូត​ជាប់ជយលាភី​ប្រកួតប្រជែង​ថ្នាក់ជាតិឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

WHO សហការរៀបចំវេទិកាសុខភាពសកលអាស៊ីប៉ាស៊ីហ្វិកជាមួយរដ្ឋសភាកម្ពុជា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ៩ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច៥ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម