Connect with us

ព័ត៌មានអន្ដរជាតិ

៤ ឆ្នាំហើយប្រទេស ២ នេះនៅតែគ្មានករណីឆ្លងកូវីដ

បានផុស

នៅ

បច្ចុប្បន្នប្រទេសស្ទើរតែពេញពិភពលោកកំពុងរៀនរស់ជាមួយនឹងជំងឺកូវីដ ១៩ បើទោះបីជាមានការរីករាលដាលវីរុសបំប្លែងខ្លួនថ្មីៗក៏ដោយ ប៉ុន្តែវាក៏​ស្ទើរតែ​ពិបាក​នឹង​ជឿ​ដែរថា ប្រទេស​ខ្លះ​នៅ​តែ​មិន​ទាន់​មាន​ករណី​ឆ្លង​កូវីដ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូតមកដល់ពេលនេះមានតែប្រទេស ២ ប៉ុណ្ណោះដែលមិនទាន់អះអាងការឆ្លងកូវីដសូម្បីមួយករណី ហើយក្នុងចំណោមប្រទេសទាំងនេះ មានមួយចំនួនជាប្រជាជាតិកោះប៉ាស៊ីហ្វិកនៅក្នុងទ្វីបអូសេអានី ។

១. ប្រទេស​តួកម៉េនីស្ថាន ទ្វីបអាស៊ី មានប្រជាជន ៦,០៣១,២០០ នាក់

តួកម៉េនីស្ថាន គឺជាប្រទេសមួយនៅអាស៊ីកណ្តាល ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន តាជីគីស្ថាន អ៊ីរ៉ង់ និងអាហ្វហ្គានីស្ថាន ដែលសុទ្ធតែជាប្រទេសរាយការណ៍អំពីករណីឆ្លងជំងឺកូវីដ ១៩ ។

ព្រំដែនគោកភាគច្រើនត្រូវបានបិទ ហើយនៅដើមខែកុម្ភៈឆ្នាំមុន តួកម៉េនីស្ថាន បានលុបចោលជើងហោះហើរជាច្រើន និងជើងហោះហើរទាំងអស់ទាំងទៅ និងមកពីប្រទេសចិន ។

២. ប្រទេសទូវ៉ាលូ ទ្វីបអូសេអានី មានប្រជាជន ១១,៧៩៣ នាក់

ក្នុងនាមជាប្រទេសកោះដែលមិនសូវមានអ្នកទៅលេង ទួវ៉ាលូបានទទួលភ្ញៀវទេសចរតិចជាង ២០០ នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ ។ នេះប្រហែលជាជំនួយដ៏ធំ ក្នុងការការពារការផ្ទុះឡើងនៅក្នុងប្រទេសនេះដែលមានប្រជាជនតិចបំផុត ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះពិភពលោកបានកត់ត្រាករណីឆ្លងកូវីដសរុបជាង ៥៣២ លានករណី និងមានអ្នកស្លាប់ជាង ៦ លាននាក់ ខណៈជាង ៥០៣ លាននាក់បានជាសះស្បើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Koryo Group

ចុចអាន ៖ មកដឹងច្បាប់គ្រប់គ្រងកាំភ្លើងនៅ អាមេរិក តឹងរ៉ឹង ឬធូររលុងកម្រិតណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ការរញ្ជួយដីនៅ​បាងកក​ បង្កការ​ខូច​ខាត​ដល់អាគារជាច្រើនក្នុងក្រុង

Sokha Hotels

ព័ត៌មានពេញនិយម