Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ បញ្ជូន​យន្តហោះ​ចម្បាំង ​៣០​គ្រឿង ​ចូល​តំបន់​ការពារ​ដែនអាកាស ​តៃវ៉ាន់​

បានផុស

នៅ

កោះតៃវ៉ាន់និយាយថា ខ្លួនបានដាក់ពង្រាយយន្តហោះ ដើម្បីព្រមានយន្តហោះចម្បាំងចំនួន ៣០ គ្រឿង ដែលចិនបញ្ជូនចូលក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន។

ឧបទ្ទវហេតុ​កាលពី​ថ្ងៃ​ចន្ទទី៣០ខែឧសភា ​គឺជា​ការលុកលុយ​ធំ​បំផុត ​ចាប់តាំងពី​ខែមករា​មក​។

រឿងនេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមានប្រទេសចិន ប្រឆាំងនឹងការឈ្លានពានតៃវ៉ាន់ ហើយចំថ្ងៃដែលមន្ត្រីអាមេរិក បានធ្វើទស្សនកិច្ចកោះនេះ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខជាមួយមេដឹកនាំនានា។

ប្រទេសចិន បានបង្កើនបេសកកម្មដែនអាកាសរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយអះអាងថា ពួកគេកំពុងធ្វើសមយុទ្ធហ្វឹកហាត់។ យ៉ាងណាក្តី ទង្វើ​បែបនេះ​បាន​ធ្វើឲ្យ​តៃវ៉ាន់​ខឹងសម្បា និង​បង្កឲ្យ​ភាព​តានតឹង​ក្នុង​តំបន់ កាន់តែឡើងកម្តៅ។

ក្រសួងការពារជាតិតៃវ៉ាន់និយាយថា ឧប្បត្តិហេតុចុងក្រោយនេះ រួមមានយន្តហោះចម្បាំង២២ គ្រឿង ក៏ដូចជាយន្តហោះធ្វើសង្គ្រាមអេឡិចត្រូនិច យន្តហោះព្រមានជាមុន និងយន្តហោះប្រឆាំងនាវាមុជទឹកផងដែរ។

យន្តហោះទាំងនេះបានហោះហើរក្នុងតំបន់មួយ នៅភាគឦសានកោះ Pratas ដែលជាផ្នែក នៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ (ADIZ) ប៉ុន្តែ​យន្តហោះ​ទាំង​នោះ​មិន​បាន​ឆ្លង​ចូល​ដែន​អាកាស​របស់​តៃវ៉ាន់​ទេ។

គួរបញ្ជាក់ថា ADIZ គឺជាតំបន់មួយនៅខាងក្រៅទឹកដី និងដែនអាកាសជាតិរបស់ប្រទេសមួយ ប៉ុន្តែជាកន្លែងដែលយន្តហោះបរទេសនៅតែត្រូវបានកំណត់អត្តសញ្ញាណ ត្រួតពិនិត្យ និងគ្រប់គ្រងដើម្បីផលប្រយោជន៍សន្តិសុខជាតិ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក Biden ប្តេជ្ញាឆ្លើយតបផ្នែកយោធា បើ ចិន លុកលុយ តៃវ៉ាន់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម