ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា រុស្ស៊ី បិទមិនឲ្យ អ៊ុយក្រែន នាំចេញគ្រាប់ធញ្ញជាតិ ២២ លានតោន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា អ៊ុយក្រែនមិនអាចនាំចេញគ្រាប់ធញ្ញជាតិប្រមាណ ២២ លានតោនបានទេ ដោយសាររុស្ស៊ីបានបិទកំពង់ផែនៅសមុទ្រខ្មៅ និងបានដណ្តើមយកផ្នែកខ្លះនៃសមុទ្រ Azov ។

ថ្លែងក្នុងសារជាវីដេអូកាលពីថ្ងៃចន្ទលោក Zelenskyy បាននិយាយថា ការបិទផ្លូវកំពង់ផែរបស់អ៊ុយក្រែននេះក៏បង្ហាញផងដែរថា ប្រទេសរុស្ស៊ីកំពុងបង្កឲ្យមានវិបត្តិស្បៀងអាហារពិភពលោក ។
លោកបាននិយាយថា ការបិទផ្លូវនេះកំពុងធ្វើឲ្យស្ថានការណ៍នៅទូទាំងពិភពលោកអស្ថិរភាព ហើយជាលទ្ធផល អាហារកំពុងឡើងថ្លៃក្នុងប្រទេសផ្សេងៗ ហើយវាក៏កំពុងគំរាមកំហែងនៃគ្រោះទុរ្ភិក្សនៅក្នុងទ្វីបអាហ្រ្វិក អាស៊ី និងប្រទេសអឺរ៉ុបមួយចំនួន ។

លោក Zelensky បញ្ជាក់ថា ការគំរាមកំហែងនេះក៏អាចក្លកាយជាវិបត្តិជនចំណាកស្រុកថ្មី ហើយថ្នាក់ដឹកនាំរុស្ស៊ីកំពុងមានចេតនាបង្កើតបញ្ហានេះឡើង ។ លោកបាននិយាយថា បណ្តាប្រទេសនៅអាហ្វ្រិក និងអាស៊ីកំពុងត្រូវបានរុស្ស៊ីប្រើជាបន្ទះឈីបចរចា ។
ជាចុងក្រោយលោក Zelensky បាននិយាយថា “រុស្ស៊ីបានលួចគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនយ៉ាងហោចណាស់កន្លះលានតោន ហើយកំពុងស្វែងរកវិធីដើម្បីលក់វាដោយខុសច្បាប់នៅកន្លែងណាមួយផ្សេងទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៥ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?