Connect with us

ព័ត៌មានអន្ដរជាតិ

នេប៉ាល់ រកឃើញអ្នកស្លាប់ទាំងអស់ ពីការធ្លាក់យន្តហោះ

បានផុស

នៅ

ក្រុមរុករក និងជួយសង្គ្រោះនេប៉ាល់នៅថ្ងៃអង្គារទី ៣១ខែឧសភានេះ បានរកឃើញសពមនុស្សទាំង២២នាក់ ពីការធ្លាក់យន្តហោះខ្នាតតូចក្នុងតំបន់ហិមាល័យកាលពី២ថ្ងៃមុន ហើយក៏បានរកឃើញប្រអប់ខ្មៅផងដែរ។

ជនជាតិអាល្លឺម៉ង់២នាក់ ឥណ្ឌា៤នាក់ និងនេប៉ាល់១៦នាក់បានជិះយន្តហោះប្រភេទ DHC-6-300 Twin Otter ផលិតដោយក្រុមហ៊ុន De Havilland ដែលបានធ្លាក់១៥នាទី ក្រោយពេលហោះចេញពីទីក្រុងទេសចរណ៍ Pokhara កាលពីព្រឹកថ្ងៃអាទិត្យទី២៩ខែឧសភា។

យន្តហោះនេះ មានទិសដៅហោះទៅ Jomsom ដែលជាកន្លែងទេសចរណ៍ និងធម្មយាត្រាដ៏ពេញនិយម។

អ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលនេប៉ាល់ (CAAN) និយាយថា យន្តហោះនេះ មានតែឧបករណ៍ថតសំឡេងប៉ុណ្ណោះ ដើម្បីរក្សាការសន្ទនាពីដីទៅអាកាស និងពីអាកាសទៅអាកាសខុសពីយន្តហោះទំនើបដែលមានប្រអប់ខ្មៅពីរប្រភេទ ដោយមួយជា ឧបករណ៍ថតទិន្នន័យហោះហើរ និង មួយទៀតជាម៉ាស៊ីនថតសំឡេង។

ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលនេប៉ាល់ បានបង្កើតក្រុមមួយ មានសមាជិក៥នាក់ ដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះ និងស្នើវិធានការបង្ការសម្រាប់វិស័យអាកាសចរណ៍។

គួរបញ្ជាក់ជាថ្មីថា ប្រទេសនេប៉ាល់មានកំណត់ត្រាគ្រោះថ្នាក់ផ្នែកអាកាសចរណ៍ជាញឹកញាប់ ដោយសារតែបញ្ហាអាកាសធាតុ និងអាកាសយានដ្ឋាន មានទីតាំងនៅតំបន់ភ្នំ ដែលពិបាកចូលទៅដល់។

នៅដើមឆ្នាំ ២០១៨ ជើងហោះហើរ អាមេរិក-Bangla ដែលដឹកមនុស្សចំនួន៧១នាក់ចេញពីទីក្រុង ដាកា ក្នុងប្រទេសបង់ក្លាដែស បានឆាបឆេះនៅពេលចុះចតក្នុងទីក្រុង Kathmandu ដោយបានសម្លាប់មនុស្សចំនួន៥១នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ រកឃើញអ្នកស្លាប់ និងបំណែកយន្តហោះ ដែលធ្លាក់នៅ នេប៉ាល់ ហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម