Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិក ផ្តល់ត្រឹមរ៉ុកកែត បាញ់បានចម្ងាយមធ្យមប៉ុណ្ណោះទៅឲ្យ អ៊ុយក្រែន

បានផុស

នៅ

កញ្ចប់ជំនួយថ្មីរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ប្រទេសអ៊ុយក្រែន នឹងរួមបញ្ចូលនូវអ្វីដែលសហរដ្ឋអាមេរិកចាត់ទុកថាជា គ្រាប់រ៉ុកកែតរយៈចម្ងាយមធ្យម ដែលជាទូទៅអាចធ្វើដំណើរបានប្រហែល ៧០ គីឡូម៉ែត្រប៉ុណ្ណោះ។

មន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃអង្គារទី៣១ខែឧសភាថា នោះគឺជាអាវុធដ៏សំខាន់មួយ ដែលមេដឹកនាំអ៊ុយក្រែន កំពុងស្នើសុំ ខណៈពួកគេ តស៊ូដើម្បីបញ្ឈប់ការលុកលុយរបស់រុស្ស៊ីនៅក្នុងតំបន់ Donbas ។

មានការរំពឹងទុកថា គ្រាប់រ៉ុកកែតរយៈចម្ងាយមធ្យមនេះ អាចស្ទាក់ចាប់កាំភ្លើងធំរបស់រុស្ស៊ី និងកម្ទេចទីតាំងរបស់រុស្ស៊ីនៅតាមបណ្តាទីប្រជុំជន ដែលមានការប្រយុទ្ធគ្នាខ្លាំងដូចជាតំបន់ Severodonetsk ជាដើម។

គួរបញ្ជាក់ថា ការប្រកាសនេះ កើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនបញ្ជូនប្រព័ន្ធរ៉ុកកែតដែលអាចបាញ់ដល់ទឹកដីរុស្ស៊ី ទៅឲ្យអ៊ុយក្រែនទេ។

សេតវិមានព្រួយបារម្ភថា ការផ្តល់រ៉ុកកែត MLRS ដល់អ៊ុយក្រែន អាចបង្កហានិភ័យធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ ព្រោះអ៊ុយក្រែន មានសមត្ថភាពបាញ់រ៉ុកកែត ចូលទៅក្នុងទឹកដីរុស្ស៊ីបាន ដែលនឹងនាំឲ្យជម្លោះកាន់តែឡើងកម្តៅ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន

រុស្ស៊ី​ បាន​ជំទាស់​យ៉ាងខ្លាំង​ចំពោះ​ចំណាត់ការ​របស់​លោកខាងលិច ក្នុងការ​ផ្តល់​អាវុធ​ដល់​អ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយទៅកាន់មេដឹកនាំបារាំង និងអាល្លឺម៉ង់កាលពីចុងសប្តាហ៍ ហើយបានព្រមានប្រឆាំងនឹងការបន្តបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន។

ទន្ទឹមនោះ ឯកអគ្គរដ្ឋទូតរុស្សីប្រចាំនៅសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា រាល់ទង្វើរបស់អាមេរិក ក្នុងការបញ្ជូនប្រព័ន្ធរ៉ុកកែតរយៈចម្ងាយឆ្ងាយទៅឲ្យអ៊ុយក្រែន នឹងក្លាយជារឿងមិនអាចទទួលយកបាន ហើយទាមទារឲ្យទីក្រុងវ៉ាស៊ីនតោន កុំចាត់វិធានការបង្កហេតុបែបនេះតទៅទៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera, Fox

ចុចអាន៖ លោក បៃដិន សម្រេចមិនបញ្ជូន ប្រព័ន្ធរ៉ុកកែតដែលអាចបាញ់ដល់រុស្ស៊ី ទៅឲ្យ អ៊ុយក្រែន ទេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ចំណាប់ខ្មាំងថៃ ៥នាក់ និងអ៊ីស្រាអែល ៣នាក់ ត្រូវក្រុមហាម៉ាស ដោះលែងឲ្យមានសេរីភាព

អគ្គិភ័យ
សន្តិសុខសង្គម៤៤ នាទីutes មុន

អគ្គិភ័យ ឆេះតូបលក់ចាប់ហួយស្លាប់ក្មេងប្រុសពីរនាក់ក្នុងអណ្ដាតភ្លើង

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងព័ត៌មាន ៖ មន្ទីរ​ព័ត៌មានជា​សេនាធិការរបស់រដ្ឋបាលរាជធានីខេត្ត​ត្រូវ​ខិតខំ​បន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើននិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ចរំដោះមនុស្ស១៤នាក់ និងឃាត់ខ្លួន១២នាក់ ក្នុងកាស៊ីណូនៅស្វាយរៀង ក្រោយមានការបង្ហោះវីដេអូហិង្សាលើបណ្ដាញសង្គម

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវបន្តចុះយុទ្ធនាការ បាញ់ថ្នាំមូសនៅតាមដងប្រឡាយក្នុងមូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម