Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បើកទីក្រុង សៀងហៃ ឡើងវិញ បន្ទាប់ពីបិទខ្ទប់រយៈពេល ២ខែ

បានផុស

នៅ

អាជ្ញាធរក្រុងសៀងហៃ បាននិយាយថា ពួកគេនឹងចាត់វិធានការសំខាន់ៗមួយចំនួននៅថ្ងៃពុធទី១ខែមិថុនានេះ ដើម្បីបើកទីក្រុងឡើងវិញ បន្ទាប់ពីការបិទខ្ទប់រយៈពេលពីរខែដោយសារជំងឺកូវីដ១៩ ដែលបានកាត់ផ្តាច់ដំណើរការសេដ្ឋកិច្ចជាតិ និង បង្ខាំងមនុស្សរាប់លាននាក់នៅក្នុងផ្ទះរបស់ពួកគេ។

អភិបាលរងក្រុង លោកស្រី Zong Ming បាននិយាយកាលពីថ្ងៃអង្គារ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីការរីករាលដាលមេរោគក្នុងទីក្រុងនេះថា សេវាកម្មរថយន្តក្រុង និងរថភ្លើងក្រោមដីពេញលេញ នឹងត្រូវបើកឡើងវិញ ដូចជាការតភ្ជាប់ផ្លូវដែកជាមូលដ្ឋានជាមួយប្រទេសចិនផងដែរ។ អ្នកស្រីនិយាយថា “ជំងឺរាតត្បាត បានស្ថិតក្រោមការគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព”។

ស្របពេលជាមួយគ្នានោះ សាលារៀននឹងបើកឡើងវិញខ្លះៗ ដោយផ្អែកលើមូលដ្ឋានស្ម័គ្រចិត្តសម្រាប់សិស្ស ហើយផ្សារទំនើប ម៉ល និងហាងលក់ថ្នាំ នឹងបន្តបើកឡើងវិញជាបណ្តើរៗ ដោយមិនឲ្យមានមនុស្សចូលលើសពី៧៥%នោះទេ។ យ៉ាងណាក្តី រោងកុន និងកន្លែងហាត់ប្រាណនឹងនៅតែបន្តបិទ។

បុគ្គលិកក្រុង ​កំពុង​រុះរើ​រនាំង​មួយ​ចំនួន​ដែល​ត្រូវ​បាន​ដំឡើង​នៅ​តាម​ចិញ្ចើម​ផ្លូវ ​អំឡុង​ពេល​បិទ​ខ្ទប់។ មានមនុស្សតិចតួចបានដើរ ឬជិះកង់នៅតាមផ្លូវដែលភាគច្រើននៅតែទូលាយ។

លោក Li Qiang មន្ត្រីកំពូលមកពីបក្សកុម្មុយនិស្តចិនដែលកំពុងកាន់អំណាចនៅទីក្រុងសៀងហៃ ត្រូវបានដកស្រង់សម្តីក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទ ដោយនិយាយថា ទីក្រុងនេះ បានបង្កើតសមិទ្ធផលសំខាន់ៗក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះវីរុស តាមរយៈការតស៊ូជាបន្តបន្ទាប់។

ប៉ុន្តែមនុស្សជាងកន្លះលាននាក់នៅក្នុងទីក្រុង ដែលមានប្រជាជន២៥លាននាក់មួយនេះ នឹងមិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅទេនៅថ្ងៃពុធនេះ ដោយសារតែករណីថ្មីៗ។

ទីក្រុងសៀងហៃ បានកត់ត្រាការឆ្លងថ្មីចំនួន ២៩ ករណីកាលពីថ្ងៃចន្ទ ដោយបន្តធ្លាក់ចុះជាលំដាប់ពីជាង ២០,០០០ ករណីក្នុងមួយថ្ងៃ កាលពីខែមេសា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖​ VOA

ចុចអាន៖ ស្អែកនេះ សៀងហៃ នឹងចាក់វ៉ាក់សាំងកូវីដដល់ក្មេងៗបរទេសអាយុ ១២ ឆ្នាំឡើងទៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម