Connect with us

ព័ត៌មានអន្ដរជាតិ

ស្រីលង្កា អង្វរឲ្យកសិករ ធ្វើស្រែបន្ថែមទៀត ខណៈបញ្ហាកង្វះខាតស្បៀងអាហារ ធ្ងន់ធ្ងរទៅៗ

បានផុស

នៅ

ប្រទេសស្រីលង្កា បានអង្វរឲ្យកសិករ ធ្វើស្រែបន្ថែមទៀត ដែលជាផ្នែកនៃផែនការដើម្បីបញ្ចៀសបញ្ហាកង្វះខាតស្បៀងអាហារធ្ងន់ធ្ងរ ខណៈអ្នកជំនាញ បានព្រមានអំពីការធ្លាក់ចុះនៃផលិតកម្មចំនួន៥០ភាគរយ ដែលនឹងធ្វើឲ្យផលប៉ះពាល់កាន់តែខ្លាំងចំពោះវិបត្តិហិរញ្ញវត្ថុដែលយ៉ាប់យ៉ឺនរួចទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​ស្រីលង្កា​ បានស្ថិត​ក្នុង​វិបត្តិ​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​ក្នុង​រយៈពេល​ជាង​ប្រាំពីរ​ទសវត្សរ៍មកនេះ។ កោះដែលមានប្រជាជនចំនួន ២២ លាននាក់មួយនេះ អស់ទុនបម្រុងប្តូរប្រាក់បរទេសហើយ ហើយមិនអាចបង់ថ្លៃសម្រាប់ការនាំចូលសំខាន់ៗដូចជាប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យនោះទេ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Mahinda Amaraweera បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារទី៣១ខែឧសភាថា វាច្បាស់ណាស់ថា ស្ថានភាពស្បៀងអាហារនឹងកាន់តែអាក្រក់ទៅៗ។ យើងស្នើសុំឲ្យកសិករទាំងអស់ ចូលស្រែចម្ការរបស់ពួកគេវិញក្នុងរយៈពេល៥ទៅ១០ថ្ងៃខាងមុខ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Mahinda Amaraweera

ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសស្រីលង្កា លោក Ranil Wickremesinghe បានព្រមានអំពីកង្វះខាតស្បៀងអាហារធ្ងន់ធ្ងរនៅខែសីហា ហើយប៉ាន់ស្មានថា ទឹកប្រាក់៦០០លានដុល្លារ នឹងត្រូវការជាចាំបាច់សម្រាប់ការនាំចូលជី ដែលប្រទេសនេះកំពុងត្រូវការ។

ក្រុមអ្នកជំនាញកសិកម្មបានព្រមានថា ជីភាគច្រើននឹងមកដល់យឺតពេកសម្រាប់រដូវធ្វើស្រែ ដែលជាធម្មតាចាប់ផ្តើមនៅដើមខែមិថុនា។

កិច្ចពិភាក្សាកំពុងដំណើរការជាមួយប្រទេសឥណ្ឌា ដើម្បីទិញជីចំនួន ៦៥ ០០០តោន ហើយការអំពាវនាវត្រូវបានធ្វើឡើងទៅកាន់ប្រទេសចំនួនប្រាំពីរផ្សេងទៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ស្ថានការណ៍កាន់តែវឹកវរ! បាតុករដុតកម្ទេច ផ្ទះមេដឹកនាំ ស្រីលង្កា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម