Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសជាប់ កម្ពុជា រកឃើញករណីជំងឺអុតស្វាលើកដំបូង លើអ្នកដំណើរ ឆ្លងកាត់ប្រទេស (មានវីដេអូ)

បានផុស

នៅ

ប្រទេសថៃបានរាយការណ៍ពីការរកឃើញករណីដំបូងនៃជំងឺអុតស្វា (Monkeypox) លើអ្នកដំណើរឆ្លងកាត់តាមផ្លូវអាកាសមកពីទ្វីបអឺរ៉ុប ហើយឈប់នៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងបាងកក ប្រហែល ២ ម៉ោង មុនពេលធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក​វេជ្ជបណ្ឌិត Chakkarat Pittayawonganon ប្រធាន​ការិយាល័យ​ជំងឺឆ្លងបានឲ្យដឹងថា មនុស្សចំនួន ១២ នាក់ និងអ្នករួមដំណើរលើជើងហោះហើរតែមួយ ដែលមានជាប់ពាក់ព័ន្ធជិតស្និទ្ធជាមួយអ្នកឆ្លង ឥឡូវនេះត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កក្នុងប្រទេសថៃរយៈពេល ៧ ថ្ងៃ ហើយរហូតមកដល់ពេលនេះពួកគេទាំងនោះមិនទាន់បង្ហាញរោគសញ្ញាណាមួយទាក់ទងនឹងជំងឺអុតស្វាយឡើយ ប៉ុន្តែទោះជាយ៉ាងណា ពួកគេនឹងបន្តដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ២១ ថ្ងៃទៀត ។

ទាក់ទិននឹងវិធានការទប់ចំពោះជំងឺអុតស្វានេះ លោកវេជ្ជបណ្ឌិតបាននិយាយទៀតថា អ្នកជំងឺដែលសង្ស័យថាកើតជំងឺអុតស្វាត្រូវបានកំណត់លើអ្នកដែលមានរោគសញ្ញាពងបែកលើមុខ និងដងខ្លួន និងធ្លាប់មានប្រវត្តិទាក់ទងជិតស្និទ្ធជាមួយអ្នកឆ្លងក្នុងរយៈពេល ២១ ថ្ងៃចុងក្រោយ ហើយបានធ្វើដំណើរមកពីប្រទេសដែលមានការផ្ទុះឡើងនៃជំងឺនេះ ក៏ដូចជាមានប្រវត្តិចូលរួមក្នុងសកម្មភាពជាមួយអ្នកឆ្លង ឬស្នាក់នៅរួមបន្ទប់ជាមួយគ្នាជាមួយអ្នកជំងឺ ។

ជាចុងក្រោយលោកវេជ្ជបណ្ឌិត Chakkarat បាននិយាយថា ករណីសង្ស័យនឹងត្រូវឆ្លងកាត់ការធ្វើតេស្ត ការត្រួតពិនិត្យប្រវត្តិ ការតាមដានជំងឺ ការព្យាបាល និងការដាក់ឲ្យធ្វើចត្តាឡីស័ក រហូតទាល់តែមានការបញ្ជាក់ថា ពួកគេពិតជាគ្មានឆ្លងជំងឺនេះ ហើយសម្រាប់អ្នក​ឆ្លងវិញ​នឹង​ត្រូវ​បាន​ផ្តល់​ការ​ព្យាបាល និង​ដាក់ឲ្យនៅ​ដាច់ដោយឡែក​រយៈពេល ២១ ថ្ងៃ​ បន្ទាប់​ពី​ធ្វើ​រោគវិនិច្ឆ័យ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម