ព័ត៌មានអន្ដរជាតិ
លោក Zelensky បង្ហើប តួលេខទាហានអ៊ុយក្រែន ស្លាប់និងរបួសក្នុងមួយថ្ងៃៗ
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា អ៊ុយក្រែនកំពុងបាត់បង់ទាហានដល់ទៅ ១០០ នាក់ជារៀងរាល់ថ្ងៃ ខណៈប្រទេសនេះ នៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី។

ក្នុងបទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មានអាមេរិក Newsmax, មេដឹកនាំអ៊ុយក្រែនបាននិយាយថា ស្ថានភាពលំបាកបំផុត គឺនៅភាគខាងកើតប្រទេស ជាពិសេសក្នុងទីក្រុង Severodonetsk និង Lysychansk។
លោកនិយាយថា “ស្ថានភាពនៅភាគខាងកើតគឺពិបាកណាស់។ យើងបាត់បង់ទាហានពី ៦០ ទៅ ១០០ នាក់ជារៀងរាល់ថ្ងៃ ហើយជាធម្មតា មានទាហានរបួសប្រហែល ៥០០នាក់។ ដូច្នេះយើងកំពុងទប់ទល់ក្នុងបរិវេណការពាររបស់យើង”។

ស្របពេលជាមួយគ្នានោះដែរ លោក Zelenskyy បន្តថា គ្រាប់រ៉ុកកែតដែលអាមេរិកបញ្ជូនទៅអ៊ុយក្រែន នឹងមិនត្រូវប្រើលើដីរុស្ស៊ីទេ។
លោកលើកឡើងថា “ខ្ញុំដឹងថា មនុស្សមួយចំនួននៅសហរដ្ឋអាមេរិកកំពុងនិយាយ ឬមនុស្សនៅក្នុងសេតវិមានកំពុងនិយាយថា យើងប្រហែលជាប្រើរ៉ុកកែតដើម្បីវាយប្រហាររុស្ស៊ី។ មើលចុះ យើងមិនមានគម្រោងវាយប្រហាររុស្ស៊ីទេ។ យើងមិនប្រយុទ្ធនៅលើទឹកដីរបស់រុស្ស៊ីឡើយ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ គ្រាន់តែអាមេរិកប្រកាសផ្តល់រ៉ុកកែតឲ្យអ៊ុយក្រែនភ្លាម រុស្ស៊ី ធ្វើសមយុទ្ធបាញ់នុយក្លេអ៊ែរភ្លែត

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?