ព័ត៌មានអន្ដរជាតិ
រុស្ស៊ីព្រមានអាមេរិកពីការប្រឈមមុខគ្នាផ្ទាល់ពីការផ្តល់ប្រព័ន្ធរ៉ុកកែតទំនើបទៅអ៊ុយក្រែន
កាលពីថ្ងៃទី១ ខែមិថុនា ម្សិលមិញ ប្រទេសរុស្ស៊ីបានធ្វើការរិះគន់យ៉ាងចាស់ដៃចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់ប្រព័ន្ធរ៉ុក្កែតទំនើប និងគ្រាប់រំសេវដល់ប្រទេសអ៊ុយក្រែន ដោយបានព្រមានពីហានិភ័យកើនឡើងនៃការប្រឈមមុខគ្នាផ្ទាល់រវាងប្រទេសមហាអំណាចទាំងពីរ។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergei Ryabkov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti ថា រដ្ឋាភិបាលទីក្រុងមូស្គូយល់ឃើញថា ការផ្តល់ជំនួយយោធារបស់អាមេរិកទៅអ៊ុយក្រែនគឺអវិជ្ជមានយ៉ាងខ្លាំង។

លោកបានចង្អុលបង្ហាញថា ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តកម្រិតខ្ពស់ (HIMARS) ដែលជាវុធរ៉ុក្កែតបាញ់ច្រើនគ្រាប់អាចវាយប្រហារលើគោលដៅច្បាស់លាស់ក្នុងរយៈចម្ងាយឆ្ងាយបានយ៉ាងល្អ។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួននឹងបញ្ចូលប្រព័ន្ធទៅក្នុងកញ្ចប់ជំនួយយោធាដែលមានតម្លៃ៧០០លានដុល្លារអាមេរិកដែលត្រូវបានរំពឹងនឹងបញ្ចេញនាថ្ងៃពុធ។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់បាននិយាយថា អ៊ុយក្រែនបានធានាថា មីស៊ីល HIMARS នឹងមិនត្រូវបានប្រើប្រឆាំងលើគោលដៅក្នុងទឹកដីរុស្ស៊ីឡើយ។
លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានសរសេរក្នុងអត្ថបទទស្សនៈមួយនៅក្នុងកាសែត New York Times ថា ៖«យើងបានសម្រេចចិត្តយ៉ាងឆាប់ដើម្បីបញ្ជូនសព្វាវុធ និងគ្រាប់រំសេវជាក់លាក់មួយចំនួនទៅអ៊ុយក្រែន ដូច្នេះនោះខ្លួនអាចប្រយុទ្ធនៅសមរភូមិ និងស្ថិតលើគោលជំហរដ៏រឹងមាំបំផុតដែលអាចស្ថិតនៅលើតុចរចា»។
នៅពេលសួរអំពីទិដ្ឋភាពនៃការប្រឈមមុខគ្នាផ្ទាល់រវាងអាមេរិក និងរុស្ស៊ី លោក Ryabkov បាននិយាយថា ៖«រាល់ការនាំចេញអាវុធណាមួយដែលចេះតែបន្ត នោះគឺជាការកើនឡើង។ ការកើនឡើងគឺជាការវិវត្តហានិភ័យ»។
លោកបានបន្ទោសរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចំពោះការបង្កើនអរិភាពនៅប្រទេសអ៊ុយក្រែនដោយបាននិយាយថា ៖«អាមេរិកមិនបានធ្វើអ្វីដើម្បីជាប្រយោជន៍ដល់ការស្វែងរកដំណោះស្រាយឡើយ។ វាច្បាស់ណាស់ ដូចទៅនឹងរយៈពេលជាច្រើនឆ្នាំ មុនពេលការចាប់ផ្តើមប្រតិបត្តិការយោធាពិសេស»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍