ព័ត៌មានអន្ដរជាតិ
អាមេរិក ត្រៀមលក់យន្តហោះគ្មានមនុស្សបើកទំនើប បំពាក់មីស៊ីល ឲ្យ អ៊ុយក្រែន (មានវីដេអូ)
រដ្ឋបាលលោក Joe Biden គ្រោងនឹងលក់យន្តហោះគ្មានមនុស្សបើកធុន MQ-1C Grey Eagle ចំនួន៤គ្រឿងទៅឲ្យ ប្រទេសអ៊ុយក្រែន។

MQ-1C Grey Eagle គឺជាប្រភេទយន្តហោះគ្មានមនុស្សបើក ដែលអាចបំពាក់ដោយមីស៊ីល Hellfire សម្រាប់ប្រើប្រាស់ក្នុងសមរភូមិ ប្រយុទ្ធតទល់នឹងរុស្ស៊ី។
ការលក់នេះត្រូវបានគេនិយាយថា មានសារសំខាន់ខ្លាំងណាស់ ព្រោះវាជាលើកដំបូងហើយ ដែលប្រព័ន្ធអាវុធដ៏ទំនើបនិងមានសមត្ថភាពវាយប្រហារខ្ពស់របស់អាមេរិក ត្រូវបានដាក់ពង្រាយប្រឆាំងនឹងរុស្ស៊ី នៅក្នុងតំបន់នៃប្រតិបត្តិការយោធាពិសេសរបស់ខ្លួន។

ប្រព័ន្ធយន្តហោះគ្មានមនុស្សបើក Grey Eagle គឺជាការលោតផ្លោះខាងបច្ចេកវិទ្យា ព្រោះវាអាចហោះហើរបានរយៈពេល៣០ម៉ោង ឬយូរជាងនេះ អាស្រ័យលើបេសកកម្ម ហើយអាចប្រមូលទិន្នន័យបានយ៉ាងច្រើនសម្រាប់ហេតុផលស៊ើបការណ៍។ លើសពីនេះ Grey Eagle ក៏អាចផ្ទុកមីស៊ីល Hellfire ដល់ទៅ៨គ្រាប់ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ការលក់យន្តហោះគ្មានមនុស្សបើកដែលផលិតដោយក្រុមហ៊ុន General Atomic ប្រភេទនេះ នៅតែអាចទទួលការរារាំងដោយសភាអាមេរិក ហើយក៏មានហានិភ័យផងដែរថា ការផ្លាស់ប្តូរគោលនយោបាយនៅនាទីចុងក្រោយ អាចបំផ្លាញផែនការនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik, Al Jazeera
ចុចអាន៖ ប្រមុខណាតូ ទៅអាមេរិក ដើម្បីពិភាក្សាជាមួយលោក Biden និងមន្ត្រីកំពូលៗ

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?