ព័ត៌មានអន្ដរជាតិ
រុស្ស៊ី៖ ប្រតិបត្តិការពិសេសនៅអ៊ុយក្រែន នឹងបន្តរហូតដល់គោលដៅទាំងអស់ បានសម្រេច
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាននិយាយកាលពីថ្ងៃពុធទី ០១ ខែមិថុនាថា ប្រតិបត្តិការពិសេសនៅអ៊ុយក្រែន នឹងបន្តរហូតដល់គោលដៅទាំងអស់ដែលកំណត់ដោយអគ្គមេបញ្ជាការកំពូលរុស្ស៊ី បានសម្រេច។

ដោយដកស្រង់សម្តីរបស់គាត់ ដែលនិយាយក្នុងអំឡុងកិច្ចសន្ទនាជាមួយប្រជាជននៅតំបន់ Donbass, សារព័ត៌មាន RIA Novosti បានរាយការណ៍ថា “ប្រតិបត្តិការពិសេសនៅតែបន្ត។ យើងយល់ថា ប្រតិបត្តិការនឹងបន្តរហូតដល់គោលដៅទាំងអស់របស់ខ្លួន បានសម្រេច ពោលគឺគោលដៅដែលកំណត់ដោយអគ្គមេបញ្ជាការកំពូល និងជាប្រធានាធិបតីប្រទេស លោក វ្ល៉ាឌីមៀរ ពូទីន”។
ការលើកឡើងរបស់លោក Medvedev គឺចំពេលដែល រុស្ស៊ីបានរិះគន់យ៉ាងចាស់ដៃចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់ប្រព័ន្ធរ៉ុកកែតទំនើប និងគ្រាប់រំសេវដល់ប្រទេសអ៊ុយក្រែន។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergei Ryabkov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti ថា រដ្ឋាភិបាលទីក្រុងមូស្គូយល់ឃើញថា ការផ្តល់ជំនួយយោធារបស់អាមេរិកទៅអ៊ុយក្រែន គឺមានភាពអវិជ្ជមានយ៉ាងខ្លាំង។
លោកបានចង្អុលបង្ហាញថា ប្រព័ន្ធរ៉ុកកែតកាំភ្លើងធំចល័តកម្រិតខ្ពស់ (HIMARS) អាចវាយប្រហារលើគោលដៅច្បាស់លាស់ក្នុងរយៈចម្ងាយឆ្ងាយបានយ៉ាងល្អ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters, RT
ចុចអាន៖ អាមេរិក ត្រៀមលក់យន្តហោះគ្មានមនុស្សបើកទំនើប បំពាក់មីស៊ីល ឲ្យ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ